ចម្រៀងសរសើរព្រះ ១២៥:១-៥

  • ព្រះ​យេហូវ៉ា​ការ​ពារ​រាស្ត្រ​លោក

    • «​ដូច​ភ្នំ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​យេរូសាឡិម​»​ (​)

    • «​សូម​ឲ្យ​អ៊ីស្រាអែល​មាន​សន្តិភាព​»​ (​)

ចម្រៀង​របស់​អ្នក​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង។ ១២៥  អ្នក​ណា​ដែល​ទុក​ចិត្ត​ព្រះ​យេហូវ៉ា+អ្នក​នោះ​ដូច​ជា​ភ្នំ​ស៊ីយ៉ូន​ដែល​មិន​អាច​រង្គោះ​រង្គើនិង​ដូច​ជា​ភ្នំ​ដែល​នៅ​គង់​វង្ស​រហូត​ត​ទៅ។+  ២  ដូច​ភ្នំ​ទាំង​ឡាយ​ដែល​នៅ​ជុំវិញ​យេរូសាឡិម+ព្រះ​យេហូវ៉ា​ក៏​នៅ​ការ​ពារ​ជុំវិញ​រាស្ត្រ​របស់​លោក​ដែរ+ចាប់​ពី​ឥឡូវ​និង​ជា​រៀង​ដរាប។  ៣  ដំបង​រាជ្យ​របស់​មនុស្ស​ទុច្ចរិត​នឹង​មិន​ត្រួត​ត្រា​លើ​ទឹក​ដី​របស់​មនុស្ស​សុចរិត​រហូត​ទេ។+យ៉ាង​នេះ មនុស្ស​សុចរិត​នឹង​មិន​បែរ​ទៅ​ធ្វើ​អ្វី​ដែល​ខុស​ឡើយ។+  ៤  ឱ​ព្រះ​យេហូវ៉ា​អើយ សូម​លោក​ប្រព្រឹត្ត​ល្អ​ចំពោះ​អស់​អ្នក​ដែល​ធ្វើ​អំពើ​ល្អ+និង​ចំពោះ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់។+  ៥  រីឯ​អស់​អ្នក​ដែល​បែរ​ទៅ​ផ្លូវ​វៀច​វេរព្រះ​យេហូវ៉ា​នឹង​កម្ចាត់​ពួក​គេ​ចេញ​ជា​មួយ​នឹង​មនុស្ស​អាក្រក់។+ សូម​ឲ្យ​អ៊ីស្រាអែល​មាន​សន្តិភាព។

កំណត់សម្គាល់