ចម្រៀងសរសើរព្រះ ៣៩:១-១៣
ជូនចំពោះមេភ្លេង សូមលេងតាមបែបយេឌូថិន។*+ ទំនុករបស់ដាវីឌ។
៣៩ ខ្ញុំនិយាយថា៖ «ខ្ញុំនឹងប្រុងប្រយ័ត្នពេលខ្ញុំឈានជើងដើរដើម្បីកុំឲ្យខ្ញុំមានកំហុស ដោយសារតែអណ្ដាត។+
ពេលខ្ញុំនៅចំពោះមុខជនទុច្ចរិតខ្ញុំនឹងប្រយ័ត្នមាត់មិនហាស្ដី»។+
២ ខ្ញុំស្ងាត់មាត់ឈឹងមិននិយាយអ្វីទាំងអស់+សូម្បីតែអំពីអ្វីល្អ ក៏ខ្ញុំនៅតែស្ងៀមដដែលតែខ្ញុំឈឺចាប់ខ្លាំងណាស់។
៣ ក្នុងចិត្តខ្ញុំហាក់ដូចជាមានភ្លើងឆេះក្ដៅងំកាលដែលខ្ញុំកាន់តែគិត នោះភ្លើងក៏ឆេះកាន់តែខ្លាំង។
ដូច្នេះ ខ្ញុំពោលឡើងថា៖
៤ «ឱព្រះយេហូវ៉ា សូមប្រាប់ខ្ញុំឲ្យដឹងពីចុងបញ្ចប់នៃជីវិតខ្ញុំផងតើខ្ញុំអាចរស់ដល់ពេលណា?+
សូមប្រាប់ផង ដើម្បីខ្ញុំអាចដឹងថាជីវិតខ្ញុំខ្លីយ៉ាងណា។
៥ តាមពិតលោកបានឲ្យខ្ញុំរស់រានមួយរយៈពេលខ្លី+ហើយអាយុជីវិតខ្ញុំខ្លីណាស់ចំពោះលោក។+
មើលទៅជីវិតមនុស្សគ្រប់រូបហាក់ដូចជាមានស្ថិរភាព តែពួកគេគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ។+ (ស៊ីឡា)
៦ ដំណើរជីវិតមនុស្សទាំងអស់ប្រៀបដូចជាស្រមោលគេរត់ចុះឡើង តែទីបំផុតគឺឥតប្រយោជន៍សោះគេខំប្រមូលទ្រព្យសម្បត្តិ តែមិនដឹងថាអ្នកណានឹងបានប្រើប្រាស់ទេ។+
៧ ឱព្រះយេហូវ៉ា ចុះខ្ញុំវិញ តើខ្ញុំអាចសង្ឃឹមលើអ្វី?
លោកជាសេចក្ដីសង្ឃឹមតែមួយគត់របស់ខ្ញុំ។
៨ សូមជួយខ្ញុំឲ្យរួចផុតពីអំពើរំលងទាំងអស់ដែលខ្ញុំបានធ្វើ+កុំឲ្យមនុស្សមិនចេះពិចារណាប្រមាថមើលងាយខ្ញុំ។
៩ ខ្ញុំនៅតែស្ងៀមហើយមិននិយាយអ្វីសោះ+ព្រោះលោកធ្វើឲ្យខ្ញុំទៅជាយ៉ាងនេះ។+
១០ សូមដកយកទុក្ខវេទនាដែលលោកបានធ្វើមកលើខ្ញុំខ្ញុំអស់កម្លាំងខ្លាំងណាស់ដោយសារលោកវាយប្រហារខ្ញុំ។
១១ លោកកែតម្រង់មនុស្សដែលធ្វើខុសដោយការដាក់ទោស+លោកធ្វើឲ្យអ្វីៗដែលអ្នកនោះប្រមូលទុកវិនាសអស់ទៅ ប្រៀបដូចជាសត្វល្អិតស៊ីបំផ្លាញ។
មនុស្សគ្រប់រូបគ្រាន់តែជាដង្ហើមខ្លីមួយប៉ុណ្ណោះ។+ (ស៊ីឡា)
១២ ឱព្រះយេហូវ៉ា សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំសូមស្ដាប់កាលដែលខ្ញុំស្រែកសុំលោកឲ្យជួយ+សូមកុំព្រងើយកន្តើយនឹងទឹកភ្នែករបស់ខ្ញុំឡើយព្រោះចំពោះលោក ខ្ញុំគ្រាន់តែជាអ្នកស្នាក់នៅបណ្ដោះអាសន្ន+និងជាអ្នកដែលដើរកាត់ប៉ុណ្ណោះ ដូចបុព្វបុរសទាំងអស់របស់ខ្ញុំដែរ។+
១៣ សូមបែរក្រសែភ្នែកក្រេវក្រោធរបស់លោកចេញពីខ្ញុំ ដើម្បីខ្ញុំអាចមានកម្លាំងចិត្តឡើងវិញមុនពេលដែលខ្ញុំលាចាកលោកទៅ»។
កំណត់សម្គាល់
^ មើលនិយមន័យពាក្យ«យេឌូថិន»