ចម្រៀងសរសើរព្រះ ៧១:១-២៤

  • ទំនុក​ចិត្ត​របស់​មនុស្ស​វ័យ​ចាស់

    • ទុក​ចិត្ត​ព្រះ​តាំង​ពី​នៅ​ក្មេង (​)

    • «​ពេល​ខ្ញុំ​លែង​មាន​កម្លាំង​»​ (​)

    • ‹ព្រះ​បាន​បង្រៀន​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង› (​១៧)

៧១  ឱ​ព្រះ​យេហូវ៉ា ខ្ញុំ​ពឹង​ជ្រក​លោកសូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​មុខ​ឡើយ។+  ២  សូម​លោក​ជួយ​សង្គ្រោះ​ខ្ញុំ ដោយ​សារ​លោក​សុចរិតសូម​លោក​ផ្ទៀង​ស្ដាប់*ខ្ញុំ ហើយ​ការ​ពារ​ខ្ញុំ​ផង។+  ៣  សូម​លោក​ធ្វើ​ជា​បន្ទាយ​ថ្ម​សម្រាប់​ខ្ញុំជា​កន្លែង​ដែល​ខ្ញុំ​អាច​ចូល​ទៅ​ជ្រក​កោន​បាន​ជា​និច្ច។ សូម​លោក​ចាត់​អ្នក​ណា​ម្នាក់​ឲ្យ​មក​សង្គ្រោះ​ខ្ញុំព្រោះ​លោក​ជា​ថ្ម​ដា​យ៉ាង​ធំ និង​ជា​ទី​មាំ​មួន​របស់​ខ្ញុំ។+  ៤  ឱ​ព្រះ​របស់​ខ្ញុំ​អើយ សូម​ជួយ​ខ្ញុំ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន​ទុច្ចរិត+និង​ការ​ពារ​ខ្ញុំ​ឲ្យ​រួច​ពី​ក្រញាំ​ដៃ​របស់​មនុស្ស​ដែល​សង្កត់​សង្កិន​គេ​ដោយ​អយុត្តិធម៌។  ៥  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត លោក​ជា​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំតាំង​ពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​បាន​ទុក​ចិត្ត​លោក។+  ៦  ខ្ញុំ​បាន​ពឹង​ផ្អែក​លោក​តាំង​ពី​ខ្ញុំ​កើត​មកគឺ​លោក​ជា​អ្នក​ដែល​យក​ខ្ញុំ​ចេញ​ពី​ក្នុង​ផ្ទៃ​ម្ដាយ+ខ្ញុំ​សរសើរ​លោក​គ្រប់​ពេល​វេលា។  ៧  មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ពេល​ពួក​គេ​ឃើញ​អ្វី​ដែល​កើត​ឡើង​ចំពោះ​ខ្ញុំតែ​លោក​ជា​ទី​ពឹង​ជ្រក​ដ៏​រឹង​មាំ​របស់​ខ្ញុំ។  ៨  មាត់​របស់​ខ្ញុំ​ពោល​តែ​ពាក្យ​សរសើរ​លោក+ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​ប្រកាស​អំពី​សិរី​រុង​រឿង​របស់​លោក។  ៩  ក្នុង​ពេល​ខ្ញុំ​មាន​វ័យ​ចាស់ សូម​មេត្តា​កុំ​បោះ​បង់​ចោល​ខ្ញុំ+ពេល​ខ្ញុំ​លែង​មាន​កម្លាំង សូម​កុំ​ទុក​ខ្ញុំ​ចោល​ឡើយ។+ ១០  ពួក​សត្រូវ​របស់​ខ្ញុំ​នាំ​គ្នា​និយាយ​ប្រឆាំង​ខ្ញុំហើយ​អស់​អ្នក​ដែល​រក​សម្លាប់​ខ្ញុំ ពួក​គេ​ជំនុំ​គ្នា។+ ១១  ពួក​គេ​ប្រឹក្សា​គ្នា​ថា​៖ ​«​ព្រះ​បាន​បោះ​បង់​ចោល​គាត់​ហើយ។ ចូរ​យើង​ដេញ​ចាប់​គាត់​ឲ្យ​បាន ព្រោះ​គ្មាន​អ្នក​ណា​មក​ជួយ​គាត់​ទេ​»។+ ១២  ឱ​ព្រះ​អើយ សូម​កុំ​នៅ​ឆ្ងាយ​ពី​ខ្ញុំឱ​ព្រះ​របស់​ខ្ញុំ​អើយ សូម​ប្រញាប់​មក​ជួយ​ខ្ញុំ​ផង។+ ១៣  សូម​ឲ្យ​អស់​អ្នក​ដែល​ប្រឆាំង​ខ្ញុំ​ត្រូវ​អាប់​មុខហើយ​វិនាស​ទៅ។+ សូម​ឲ្យ​អស់​អ្នក​ដែល​ព្យាយាម​ធ្វើ​ឲ្យ​ខ្ញុំ​អន្តរាយ​ត្រូវ​អាម៉ាស់​មុខ​និង​អាប់​ឱន។+ ១៤  រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​បន្ត​រង់​ចាំ​លោកខ្ញុំ​នឹង​លើក​តម្កើង​លោក​ថែម​ទៀត។ ១៥  ជា​រៀង​រាល់​ថ្ងៃ មាត់​ខ្ញុំ​នឹង​រៀប​រាប់​អំពី​សេចក្ដី​សុចរិត​របស់​លោក+និង​អំពី​សេចក្ដី​សង្គ្រោះ​របស់​លោកទោះ​ជា​ខ្ញុំ​រៀប​រាប់​យ៉ាង​ណា ក៏​រៀប​រាប់​មិន​អស់​ដែរ។+ ១៦  ឱ​ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុតខ្ញុំ​នឹង​មក​ប្រាប់​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោកខ្ញុំ​នឹង​លើក​ឡើង​តែ​អំពី​សេចក្ដី​សុចរិត​របស់​លោក​ប៉ុណ្ណោះ។ ១៧  ឱ​ព្រះ លោក​បាន​បង្រៀន​ខ្ញុំ​តាំង​ពី​ខ្ញុំ​នៅ​ក្មេង+ហើយ​រហូត​ដល់​ឥឡូវ ខ្ញុំ​នៅ​តែ​ប្រកាស​អំពី​កិច្ច​ការ​ដ៏​អស្ចារ្យ​របស់​លោក។+ ១៨  ឱ​ព្រះ ពេល​ខ្ញុំ​ចាស់​សក់​ស្កូវ សូម​លោក​កុំ​បោះ​បង់​ចោល​ខ្ញុំ+សូម​ឲ្យ​ខ្ញុំ​ប្រាប់​មនុស្ស​តំណ​ក្រោយ​អំពី​ឫទ្ធានុភាព​របស់​លោកនិង​តំណាល​ប្រាប់​កូន​ចៅ​ជំនាន់​ក្រោយ​អំពី​កម្លាំង​ដ៏​ខ្លាំង​ក្លា​របស់​លោក។+ ១៩  ឱ​ព្រះ សេចក្ដី​សុចរិត​របស់​លោក​គឺ​អស្ចារ្យ​ខ្លាំង​ណាស់+លោក​បាន​ធ្វើ​កិច្ច​ការ​អស្ចារ្យ​ជា​ច្រើន។ ឱ​ព្រះ តើ​មាន​អ្នក​ណា​អាច​ប្រៀប​ផ្ទឹម​នឹង​លោក​បាន?+ ២០  ទោះ​ជា​លោក​ធ្វើ​ឲ្យ​ខ្ញុំ​ជួប​ទុក្ខ​វេទនា​និង​អន្តរាយ​ជា​ច្រើន​ក៏​ដោយ+តែ​សូម​លោក​ជួយ​ខ្ញុំ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ។ សូម​លោក​លើក​ខ្ញុំ​ចេញ​ពី​ជម្រៅ​ផែនដី*ផង។+ ២១  សូម​លោក​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កិត្តិយស​ឡើង​វិញសូម​លោក​នៅ​ចាំ​ការ​ពារ​ខ្ញុំ ហើយ​សម្រាល​ទុក្ខ​ខ្ញុំ។ ២២  រួច​ខ្ញុំ​នឹង​លេង​ភ្លេង*សរសើរ​ព្រះ​របស់​ខ្ញុំដោយ​សារ​លោក​ស្មោះ​ត្រង់។+ ឱ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែលខ្ញុំ​នឹង​ដេញ​ពិណ​ច្រៀង​លើក​តម្កើង​លោក។ ២៣  កាល​ដែល​ខ្ញុំ​ច្រៀង​សរសើរ​លោក មាត់​ខ្ញុំ​នឹង​ស្រែក​ដោយ​អំណរ+ព្រោះ​លោក​បាន​ជួយ​សង្គ្រោះ​ជីវិត*ខ្ញុំ។+ ២៤  រាល់​ថ្ងៃ ខ្ញុំ​នឹង​និយាយ*អំពី​សេចក្ដី​សុចរិត​របស់​លោក+ព្រោះ​អស់​អ្នក​ដែល​ព្យាយាម​បំផ្លាញ​ខ្ញុំ នឹង​ត្រូវ​អាម៉ាស់​មុខ​និង​អាប់​ឱន។+

កំណត់សម្គាល់

ឬ​«​ឱន​ស្ដាប់​»​
ឬ​«​ពី​ទឹក​ជ្រៅ​នៃ​ផែនដី​»​
ឬ​«​លេង​ឧបករណ៍​ភ្លេង​មាន​ខ្សែ​»​
មើល​និយម​ន័យ​ពាក្យ​«​ជីវិត​»​
ឬ​«​រំពឹង​គិត​»​