ចម្រៀងសរសើរព្រះ ៨០:១-១៩

  • គង្វាល​នៃ​អ៊ីស្រាអែល​ជួយ​អ៊ីស្រាអែល​ឲ្យ​វិល​មក​ដូច​ដើម​វិញ

    • «​ឱ​ព្រះ​អើយ សូម​ទទួល​ស្គាល់​យើង​ដូច​កាល​ពី​ដើម​វិញ​»​ (​)

    • អ៊ីស្រាអែល​ជា​វល្លិ​ទំពាំង​បាយ​ជូរ​របស់​ព្រះ (​៨​-​១៥)

ជូន​ចំពោះ​មេ​ភ្លេង សូម​លេង​តាម​លំនាំ​ភ្លេង​​«​លីលី​»។ ទុក​ជា​សេចក្ដី​រំលឹក។ ទំនុក​របស់​អេសាភ។+ ៨០  ឱ​ព្រះ​ជា​គង្វាល​នៃ​អ៊ីស្រាអែល​អើយជា​ព្រះ​ដែល​អង្គុយ​ពី​លើ*ចេរូប៊ីន+និង​ជា​អ្នក​ដឹក​នាំ​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម+សូម​មេត្តា​ស្ដាប់ សូម​មេត្តា​បញ្ចេញ​ពន្លឺ​របស់​លោក​មក។  ២  សូម​លោក​បង្ហាញ​ឫទ្ធានុភាព​ខ្លាំង​ក្លា​របស់​លោក+នៅ​ចំពោះ​មុខ​អេប្រាអ៊ីម បេនយ៉ាមីន និង​ម៉ាណាសេ។ សូម​លោក​មក​សង្គ្រោះ​យើង​ផង។+  ៣  ឱ​ព្រះ​អើយ សូម​ទទួល​ស្គាល់​យើង​ដូច​កាល​ពី​ដើម​វិញ+សូម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង ដើម្បី​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ។+  ៤  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ តើ​លោក​នឹង​ខឹង​ហើយ​មិន​ព្រម​ស្ដាប់​សេចក្ដី​អធិដ្ឋាន​របស់​រាស្ត្រ​លោក​រហូត​ដល់​ពេល​ណា?+  ៥  លោក​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ភ្នែក​ជំនួស​អាហារហើយ​លោក​ឲ្យ​ពួក​គេ​ផឹក​ទឹក​ភ្នែក​ច្រើន​ក្រៃ​លែង។  ៦  លោក​ឲ្យ​អ្នក​ជិត​ខាង​របស់​យើង​ឈ្លោះ​ប្រកែក​គ្នា​អំពី​យើងពួក​សត្រូវ​ចំអក​មើល​ងាយ​យើង​តាម​ចិត្ត។+  ៧  ឱ​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ សូម​ទទួល​ស្គាល់​យើង​ដូច​កាល​ពី​ដើម​វិញសូម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង ដើម្បី​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ។+  ៨  លោក​បាន​ធ្វើ​ឲ្យ​វល្លិ​ទំពាំង​បាយ​ជូរ+ចាក​ចេញ​ពី​ស្រុក​អេហ្ស៊ីបលោក​បាន​បណ្ដេញ​ប្រជា​ជាតិ​នា​នា​ឲ្យ​ចេញ​ទៅ ហើយ​ដាំ​ដើម​នោះ​វិញ។+  ៩  លោក​សម្អាត​ដី​ទុក​សម្រាប់​ដាំ​វល្លិ​ទំពាំង​បាយ​ជូរហើយ​ដើម​នោះ​ចាក់​ឫស​បែក​មែក​ដុះ​ពាស​ពេញ​ដី។+ ១០  ម្លប់​ដើម​នោះ​បាន​គ្រប​លើ​ភ្នំ​ទាំង​ឡាយហើយ​មែក​របស់​វា​ក៏​គ្រប​លើ​ដើម​ស៊ីដារ​របស់​ព្រះ​ដែរ។ ១១  មែក​ដើម​នោះ​លូត​រហូត​ដល់​សមុទ្រហើយ​ក៏​លាស់​ទៅ​ដល់​ទន្លេ។*+ ១២  ហេតុ​អ្វី​បាន​ជា​លោក​បំផ្លាញ​របង​ថ្ម​ចម្ការ​ទំពាំង​បាយ​ជូរ+ដើម្បី​ឲ្យ​អស់​អ្នក​ដែល​ដើរ​កាត់​បេះ​ផ្លែ​វា​ដូច្នេះ?+ ១៣  ជ្រូក​ព្រៃ​មក​ឈ្មុស​កម្ទេច​ចម្ការ​ទំពាំង​បាយ​ជូររីឯ​សត្វ​ព្រៃ​វិញ​នាំ​គ្នា​មក​ស៊ី​បង្ហិន​ផល​ផ្លែ​ទាំង​នោះ។+ ១៤  ឱ​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌ សូម​ត្រឡប់​មក​វិញសូម​លោក​មើល​ពី​ស្ថាន​សួគ៌​មក! សូម​លោក​មេត្តា​ថែ​រក្សា​វល្លិ​ទំពាំង​បាយ​ជូរ​នេះ​ផង។+ ១៥  នេះ​ជា​ដើម​ដែល​លោក​បាន​ដាំ​ដោយ​ដៃ​ស្ដាំ​របស់​លោក+សូម​លោក​មើល​មក​វល្លិ​ខ្ចី*ដែល​លោក​ផ្ទាល់​បាន​ធ្វើ​ឲ្យ​រឹង​មាំ។+ ១៦  ដើម​នោះ​ត្រូវ​កាប់ ហើយ​ដុត​ចោល។+ ក្នុង​ពេល​ដែល​លោក​ស្ដី​បន្ទោស ពួក​គេ​ក៏​វិនាស​ទៅ។ ១៧  សូម​លោក​ប្រើ​ដៃ​ជួយ​អ្នក​ដែល​នៅ​ខាង​ស្ដាំ​ដៃ​របស់​លោកគឺ​ជួយ​កូន​មនុស្ស​ដែល​លោក​ផ្ទាល់​បាន​ធ្វើ​ឲ្យ​រឹង​មាំ។+ ១៨  យ៉ាង​នេះ យើង​នឹង​មិន​បែរ​ចេញ​ពី​លោក​ឡើយសូម​រក្សា​ជីវិត​យើង ដើម្បី​យើង​អាច​ហៅ​រក​នាម​របស់​លោក។ ១៩  ឱ​ព្រះ​យេហូវ៉ា​ជា​ព្រះ​នៃ​បណ្ដា​កង​ទ័ព​ស្ថាន​សួគ៌សូម​ទទួល​ស្គាល់​យើង​ដូច​កាល​ពី​ដើម​វិញសូម​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ចំពោះ​យើង ដើម្បី​យើង​អាច​ទទួល​សេចក្ដី​សង្គ្រោះ។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​រវាង​»​
នេះ​សំដៅ​លើ​ទន្លេ​អឺប្រាត
ឬ​«​កូន​មែក​»​