ចម្រៀងសរសើរព្រះ ៩៦:១-១៣
៩៦ ចូរច្រៀងចម្រៀងថ្មីជូនព្រះយេហូវ៉ា+ឱបណ្ដាជននៅផែនដីអើយ ចូរច្រៀងជូនព្រះយេហូវ៉ា!+
២ ចូរច្រៀងជូនព្រះយេហូវ៉ា ចូរសរសើរនាមរបស់លោក។
ជារៀងរាល់ថ្ងៃ ចូរប្រកាសដំណឹងល្អអំពីសេចក្ដីសង្គ្រោះរបស់លោក។+
៣ ចូរប្រាប់ប្រជាជាតិនានាអំពីសិរីរុងរឿងរបស់លោកចូរថ្លែងប្រាប់ពីកិច្ចការដ៏អស្ចារ្យរបស់លោកដល់បណ្ដាជនទាំងអស់។+
៤ ព្រះយេហូវ៉ាជាព្រះដ៏ឧត្តុង្គឧត្តម លោកសមទទួលការសរសើរជាងគេបំផុត។
លោកជាព្រះដ៏គួរឲ្យកោតស្ញប់ស្ញែង ជាងព្រះឯណាទាំងអស់។
៥ បណ្ដាព្រះរបស់ប្រជាជាតិនានាសុទ្ធតែជាព្រះដែលឥតបានការ+ប៉ុន្តែព្រះយេហូវ៉ាវិញ លោកជាព្រះដែលបានបង្កើតមេឃា។*+
៦ មានភាពត្រចះត្រចង់និងសិរីរុងរឿងនៅជុំវិញលោក។+
មានអំណរនិងកម្លាំងខ្លាំងក្លាចេញពីលំនៅរបស់លោក។+
៧ ឱបណ្ដាជនទាំងឡាយអើយ ចូរលើកកិត្តិយសព្រះយេហូវ៉ា!
ចូរលើកកិត្តិយសព្រះយេហូវ៉ា ព្រោះលោកមានសិរីរុងរឿងនិងឫទ្ធានុភាពខ្លាំងក្លា។+
៨ ចូរសរសើរតម្កើងព្រះយេហូវ៉ាឲ្យសមនឹងនាមរបស់លោក+ចូរនាំយកអំណោយចូលមកក្នុងទីធ្លារបស់លោក។
៩ ចូរលំឱនកាយគោរពព្រះយេហូវ៉ាទាំងស្លៀកសម្លៀកបំពាក់បរិសុទ្ធ។*ឱបណ្ដាជននៅផែនដីអើយ ចូរស្ញែងខ្លាចលោកចុះ!
១០ ចូរប្រកាសដល់ប្រជាជាតិនានាថា៖ «ព្រះយេហូវ៉ាបានទៅជាស្ដេចហើយ!+
ផែនដីបានត្រូវតាំងឡើងយ៉ាងរឹងមាំ គ្មានអ្វីអាចធ្វើឲ្យរង្គោះរង្គើឡើយ។
លោកនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌»។+
១១ ចូរឲ្យស្ថានសួគ៌មានអំណរ ហើយឲ្យផែនដីរីករាយត្រេកអរចូរឲ្យសមុទ្រនិងអ្វីៗនៅក្នុងសមុទ្របន្លឺសំឡេងរំពង។+
១២ ចូរឲ្យស្រែចម្ការនិងអ្វីៗនៅទីនោះមានអំណរ+ចូរឲ្យព្រៃព្រឹក្សាស្រែកហ៊ោសប្បាយ+
១៣ នៅចំពោះមុខព្រះយេហូវ៉ា ព្រោះលោកកំពុងមក*លោកកំពុងមកដើម្បីវិនិច្ឆ័យផែនដី។
លោកនឹងវិនិច្ឆ័យមនុស្សនៅផែនដីយ៉ាងសុចរិត+ហើយវិនិច្ឆ័យជនជាតិទាំងឡាយយ៉ាងស្មោះត្រង់។+
កំណត់សម្គាល់
^ ឬ«ស្ថានសួគ៌»
^ ឬប្រហែលជាមានន័យថា«ដោយសារសិរីរុងរឿងនិងភាពបរិសុទ្ធរបស់លោក»
^ ឬ«លោកបានមក»