សុភាសិត ៦:១-៣៥
៦ កូនអើយ បើកូនធានាជំនួសអ្នកជិតខាងរបស់កូន+ឬចាប់ដៃព្រមព្រៀង*ជាមួយនឹងអ្នកឯទៀត+
២ បើកូនបានសន្យាជាមួយនឹងគេហើយនោះកូននឹងជាប់អន្ទាក់ដោយសារតែសម្ដីរបស់កូន។+
៣ កូននឹងបានសេរីភាព បើកូនធ្វើដូច្នេះវិញគឺចូរកូនប្រញាប់ទៅលន់តួអង្វរអ្នកជិតខាងដោយចិត្តរាបទាបព្រោះកូនបានធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់គេហើយ។+
៤ កូនមិនត្រូវដេកលក់ទេហើយក៏មិនត្រូវងោកងុយដែរ។
៥ ចូរកូនដោះខ្លួនចេញ ដូចសត្វប្រើសដែលរួចផុតពីដៃរបស់នាយព្រាននិងដូចសត្វស្លាបដែលរួចពីដៃរបស់អ្នកប្រមាញ់។
៦ ឱមនុស្សកម្ជិលអើយ ចូរទៅរៀនពីសត្វស្រមោច+ចូរសង្កេតមើលថាពួកវាធ្វើអ្វីខ្លះ នោះអ្នកនឹងមានប្រាជ្ញា។
៧ ទោះជាពួកវាគ្មានមេដឹកនាំ គ្មានចៅហ្វាយ គ្មានអ្នកគ្រប់គ្រងក៏ដោយ
៨ ក៏ពួកវាចេះត្រៀមអាហារទុកក្នុងអំឡុងរដូវក្ដៅ+និងប្រមូលស្បៀងក្នុងអំឡុងរដូវច្រូតកាត់ដែរ។
៩ ឱមនុស្សខ្ជិលច្រអូសអើយ តើអ្នកនឹងដេករហូតដល់ពេលណា?
តើដល់អង្កាល់ទើបអ្នកក្រោកពីដំណេក?
១០ ដេកបន្តិច ងុយងោកបន្តិចឱបដៃទម្រេតខ្លួនបន្តិច+
១១ នោះភាពក្រីក្រនឹងមករកអ្នកដូចជាចោរប្លន់ហើយភាពតោកយ៉ាកនឹងមករកអ្នកដូចជាជនប្រដាប់អាវុធ។+
១២ អ្នកដែលចូលចិត្តពោលពាក្យបោកបញ្ឆោត គឺជាមនុស្សទុច្ចរិតឥតបានការ។+
១៣ គេមិចភ្នែក+ ហើយធ្វើសញ្ញាដៃជើង។
១៤ ចិត្តរបស់គេវៀចវេរគេតែងតែរៀបគម្រោងអាក្រក់+ ហើយបង្កឲ្យមានទំនាស់គ្រប់ពេលវេលា។+
១៥ ម្ល៉ោះហើយ គេនឹងជួបអន្តរាយក្នុងមួយរំពេចហើយក្នុងមួយប៉ប្រិចភ្នែក គេនឹងវិនាសទៅ។+
១៦ មាន៦យ៉ាងដែលព្រះយេហូវ៉ាស្អប់និងមានរហូតដល់៧យ៉ាងផងដែលលោកខ្ពើមរអើមគឺ៖
១៧ ភ្នែកអំណួត+ អណ្ដាតភូតភរ+ និងដៃសម្លាប់ជនស្លូតត្រង់+
១៨ ចិត្តដែលគិតតែផែនការទុច្ចរិត+ និងជើងដែលរហ័សទៅធ្វើអាក្រក់
១៩ សាក្សីដែលតែងតែនិយាយកុហក+និងអ្នកដែលនាំឲ្យបងប្អូនទាស់ទែងគ្នា។+
២០ កូនអើយ ចូរធ្វើតាមបញ្ញត្តិរបស់ឪពុកកូនហើយកុំបោះបង់ចោលពាក្យទូន្មាន*របស់ម្ដាយកូនឡើយ។+
២១ ចូររក្សាទុកសេចក្ដីទាំងនោះក្នុងចិត្តរបស់កូនជានិច្ចហើយចងឲ្យជាប់នៅករបស់កូន។
២២ ពេលកូនទៅណាមកណា សេចក្ដីទាំងនោះនឹងនាំផ្លូវកូនពេលកូនដេក សេចក្ដីទាំងនោះនឹងចាំការពារកូនហើយពេលកូនភ្ញាក់ សេចក្ដីទាំងនោះនឹងនិយាយទៅកាន់កូន។*
២៣ ពីព្រោះបញ្ញត្តិជាចង្កៀង+ហើយច្បាប់ជាពន្លឺ។+
រីឯការកែតម្រង់និងការប្រៀនប្រដៅ នោះជាផ្លូវទៅកាន់ជីវិត។+
២៤ សេចក្ដីទាំងនោះនឹងរក្សាកូនឲ្យរួចផុតពីស្រីមិនល្អ+និងពីអណ្ដាតលួងលោមរបស់ស្ត្រីដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌។*+
២៥ កុំឈ្លក់វង្វេងនឹងសម្រស់របស់នាងឡើយ+ហើយកុំឲ្យកែវភ្នែករបស់នាងអូសទាញកូនឲ្យសោះ
២៦ ព្រោះស្ត្រីពេស្យានឹងធ្វើឲ្យជីវិតរបស់មនុស្សម្នាក់សល់ត្រឹមតែនំប៉័ងមួយដុំប៉ុណ្ណោះ+ហើយប្រពន្ធរបស់អ្នកឯទៀតនឹងនាំឲ្យជីវិតដ៏មានតម្លៃរបស់មនុស្សម្នាក់វិនាសអន្តរាយទៅ។
២៧ បើមនុស្សម្នាក់យកភ្លើងមកឱបនៅទ្រូង តើភ្លើងនឹងមិនឆេះសម្លៀកបំពាក់របស់គាត់ទេឬ?+
២៨ បើមនុស្សម្នាក់ដើរលើរងើកភ្លើង តើជើងរបស់គាត់នឹងមិនរលាកទេឬ?
២៩ អ្នកណាដែលរួមដំណេកជាមួយនឹងប្រពន្ធរបស់អ្នកឯទៀត ក៏ដូចគ្នាដែរគឺអ្នកណាដែលប៉ះពាល់នាង នឹងជាប់ទោសជាមិនខាន។+
៣០ មនុស្សមិនស្អប់ខ្ពើមចោរទេបើគាត់លួចដើម្បីចម្អែតក្រពះដែលស្រេកឃ្លាន។
៣១ ប៉ុន្តែ បើគាត់ត្រូវគេចាប់បាន គាត់នឹងត្រូវសង១ជា៧ដងគាត់ត្រូវឲ្យរបស់មានតម្លៃទាំងអស់ក្នុងផ្ទះគាត់។+
៣២ អ្នកណាដែលប្រព្រឹត្តអំពើផិតក្បត់ជាមួយនឹងស្ត្រីឯទៀត អ្នកនោះជាមនុស្សឥតចេះពិចារណា។*គាត់រករឿងបំផ្លាញខ្លួនឯង។+
៣៣ គាត់នឹងជួបតែការឈឺចាប់ ហើយបាត់បង់កិត្តិយស+គាត់គ្មានថ្ងៃអាចលុបបំបាត់ភាពអាម៉ាស់របស់ខ្លួនបានទេ។+
៣៤ ព្រោះប្ដីមានកំហឹង ដោយសារចិត្តប្រច័ណ្ឌ។
ដូច្នេះ ពេលដែលគាត់សងសឹក គាត់នឹងមិនប្រណីដៃឡើយ។+
៣៥ គាត់នឹងមិនព្រមទទួលយកសំណងជាដាច់ខាត។*ទោះជាឲ្យអំណោយច្រើនយ៉ាងណាក៏ដោយ គាត់គ្មានថ្ងៃឈប់ខឹងទេ។
កំណត់សម្គាល់
^ នេះសំដៅលើការចាប់ដៃគ្នាស្បថ
^ ឬ«ច្បាប់»
^ ឬ«អប់រំកូន»
^ ន័យត្រង់«មនុស្សមានចំណង់នៃចិត្ត»
^ ឬ«ថ្លៃលោះ»