អេសាយ ១៥:១-៩

  • សេចក្ដី​ប្រកាស​ទាស់​នឹង​ម៉ូអាប់ (​១​-​៩)

១៥  សេចក្ដី​ប្រកាស​ទាស់​នឹង​ស្រុក​ម៉ូអាប់​មាន​ដូច​ត​ទៅ​៖+ ព្រោះ​តែ​ការ​បំផ្លាញ​ក្នុង​រយៈ​ពេល​មួយ​យប់ក្រុង​អារ+នៃ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​សាប​សូន្យ​ទៅ។ ដោយ​សារ​តែ​ការ​បំផ្លាញ​ក្នុង​រយៈ​ពេល​មួយ​យប់តំបន់​គា+នៃ​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​វិនាស​ទៅ។  ២  បណ្ដា​ជន​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​វិហារ​និង​ទៅ​ឯ​ក្រុង​ឌីបូន+គឺ​ឡើង​ទៅ​ទី​ខ្ពស់​ពិសិដ្ឋ​ទាំង​ប៉ុន្មាន​ដើម្បី​យំ​សោក។ ស្រុក​ម៉ូអាប់​យំ​កាន់​ទុក្ខ​ចំពោះ​ក្រុង​នេបូរ+និង​ក្រុង​មេដេបា។+ ពួក​គេ​គ្រប់​គ្នា​បាន​កោរ​សក់+និង​កាត់​ពុក​ចង្កា។+  ៣  នៅ​តាម​ផ្លូវ ពួក​គេ​ស្លៀក​បាវ។ នៅ​លើ​ដំបូល​ផ្ទះ​និង​នៅ​ទី​ធ្លា​សាធារណៈ ពួក​គេ​ទាំង​អស់​គ្នា​ទ្រហោ​យំពួក​គេ​ចុះ​ទៅ​ទាំង​យំ​សោក។+  ៤  ក្រុង​ហែសបូន​និង​ក្រុង​អេលៀឡា+ស្រែក​ឡើងលាន់​ឮ​រហូត​ដល់​ក្រុង​យេហាស។+ ហេតុ​នេះ ពួក​ទាហាន​ម៉ូអាប់​ស្រែក​ឡើង​ឥត​ឈប់ហើយ​បណ្ដា​ជន​ញ័រ​រន្ធត់។  ៥  ខ្ញុំ​មាន​ចិត្ត​ក្ដួល​អាណិត​ដល់​ស្រុក​ម៉ូអាប់។ ពួក​អ្នក​ស្រុក​នោះ​បាន​រត់​រហូត​ទៅ​ដល់​ក្រុង​សូអា+​និង​អេកឡាតសេលីស៊ីយ៉ា។+ នៅ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​លូហ៊ីត ពួក​គេ​ធ្វើ​ដំណើរ​បណ្ដើរ​យំ​បណ្ដើរនៅ​តាម​ផ្លូវ​ឆ្ពោះ​ទៅ​ឯ​ហូរ៉ូណែម ពួក​គេ​យំ​សោក​ដោយ​សារ​តែ​សេចក្ដី​ហិន​វិនាស។+  ៦  ព្រោះ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​នៅ​នីមរីម​បាន​រីង​ស្ងួត​អស់ឯ​ស្មៅ​ខៀវ​ខ្ចី​ក៏​ក្រៀម​ស្វិត​ទៅ​ដែរហើយ​គ្មាន​សល់​រុក្ខជាតិ​ខៀវ​ខ្ចី​ទៀត​ឡើយ។  ៧  ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមូល​អ្វី​ដែល​នៅ​សេស​សល់​ពី​ឃ្លាំង​និង​ទ្រព្យ​សម្បត្តិ​របស់​ខ្លួនហើយ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជ្រលង​ដើម​ផប់ផ្លឺ។*  ៨  សម្រែក​របស់​ពួក​គេ​បាន​លាន់​ឮ​ទូទាំង​ទឹក​ដី​ម៉ូអាប់។+ សម្រែក​ទ្រហោ​យំ​នោះ​លាន់​ឮ​ទៅ​ដល់​អេកឡែមហើយ​ក៏​លាន់​ឮ​ទៅ​ដល់​បៀរអេលីម​ដែរ។  ៩  ព្រោះ​ផ្លូវ​ទឹក​ទាំង​ប៉ុន្មាន​នៅ​តំបន់​ឌីម៉ូន​នឹង​ពេញ​ដោយ​ឈាម។ ខ្ញុំ​នឹង​ដាក់​ទោស​ថែម​ទៀត​ទៅ​លើ​តំបន់​ឌីម៉ូនគឺ​ឲ្យ​សត្វ​តោ​ត្របាក់​ស៊ី​ពួក​ម៉ូអាប់​ដែល​រត់​រួចនិង​ពួក​អ្នក​ដែល​នៅ​សេស​សល់​ក្នុង​ស្រុក។+

កំណត់សម្គាល់

ដើម​ឈើ​នេះ​សម្បូរ​នៅ​តាម​ច្រាំង​ទន្លេ​អឺប្រាត ហើយ​អាច​មាន​កម្ពស់​ពី​៩​ទៅ​១៤​ម៉ែត្រ