អេសាយ ១៦:១-១៤

  • ដំណឹង​ថែម​ទៀត​ទាស់​នឹង​ម៉ូអាប់ (​១​-​១៤)

១៦  ចូរ​ផ្ញើ​ចៀម​ឈ្មោល​ទៅ​ឲ្យ​អ្នក​គ្រប់​គ្រង​ស្រុកគឺ​ពី​តំបន់​សេឡា​កាត់​តាម​តំបន់​ស្ងាត់​ជ្រងំ ឆ្ពោះ​ទៅ​ភ្នំ​នៃ​ក្រុង​ស៊ីយ៉ូន។  ២  ដូច​សត្វ​ស្លាប​ដែល​ត្រូវ​គេ​ដេញ​ចេញ​ពី​សំបុក+នោះ​អ្នក​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​ទៅ​ឯ​តំបន់​ទឹក​រាក់​នៃ​ជ្រលង​អើណូន។+  ៣  ​«​ចូរ​ជូន​យោបល់ និង​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ចុះ។ ចូរ​ធ្វើ​ឲ្យ​ស្រមោល​របស់​អ្នក​នៅ​ពេល​ថ្ងៃ​ត្រង់​ទៅ​ជា​ងងឹត​ដូច​យប់​វិញ។ ចូរ​លាក់​បំពួន​ពួក​អ្នក​ដែល​ខ្ចាត់​ខ្ចាយ ហើយ​កុំ​ក្បត់​ពួក​អ្នក​ដែល​កំពុង​រត់​គេច​ឡើយ។  ៤  ឱ​ម៉ូអាប់​អើយ! សូម​ឲ្យ​ពួក​អ្នក​ខ្ចាត់​ខ្ចាយ​របស់​ខ្ញុំ​ជ្រក​កោន​ជា​មួយ​នឹង​អ្នក​ផង។ សូម​លាក់​បំពួន​ពួក​គេ​ឲ្យ​រួច​ពី​អ្នក​បំផ្លាញ​ផង។+ អ្នក​ដែល​សង្កត់​សង្កិន​គេ​នឹង​ដល់​ទី​អវសានការ​បំផ្លាញ​នឹង​មក​ដល់​ទី​បញ្ចប់ហើយ​ពួក​អ្នក​ដែល​ជិះ​ជាន់​អ្នក​ឯ​ទៀត​នឹង​វិនាស​ពី​ផែនដី។  ៥  បន្ទាប់​មក នឹង​មាន​បល្ល័ង្ក​មួយ​ត្រូវ​តាំង​ឡើង​យ៉ាង​មាំ​ដោយ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់។ បុគ្គល​ដែល​អង្គុយ​លើ​បល្ល័ង្ក​នោះ​ស្ថិត​ក្នុង​ត្រសាល​របស់​ដាវីឌ គាត់​ជា​អ្នក​ស្មោះ​ត្រង់+គាត់​នឹង​វិនិច្ឆ័យ​ដោយ​យុត្តិធម៌ ហើយ​ប្រព្រឹត្ត​យ៉ាង​សុចរិត​ដោយ​មិន​បង្អែ​បង្អង់​»។+  ៦  យើង​បាន​ឮ​អំពី​អំណួត​របស់​ម៉ូអាប់+គឺ​គាត់​មាន​ចិត្ត​ក្រអឺត​ក្រទម ហើយ​គាត់​មាន​កំហឹង​ជា​ខ្លាំង+គាត់​ពូកែ​អួតអាង​ណាស់ តែ​សម្ដី​របស់​គាត់​ឥត​បាន​ការ​ទេ។  ៧  ដូច្នេះ ពួក​អ្នក​ស្រុក​ម៉ូអាប់​នឹង​យំ​ស្រណោះ​ស្រុក​របស់​ខ្លួនពួក​គេ​នឹង​ទ្រហោ​យំ​ជា​មួយ​គ្នា។+ ពួក​អ្នក​ដែល​ត្រូវ​គេ​វាយ​ធ្វើ​បាប នឹង​យំ​ស្ដាយ​នំ​ទំពាំង​បាយ​ជូរ​ក្រៀម​នៅ​ក្រុង​កៀហារ៉ាសែត។+  ៨  ព្រោះ​ចម្ការ​នា​នា​នៅ​ក្រុង​ហែសបូន+បាន​ក្រៀម​ស្វិតហើយ​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ស៊ីបម៉ា+ក៏​ស្វិត​ស្រពោន​ដែរ។ ពួក​អ្នក​គ្រប់​គ្រង​នៃ​ប្រជា​ជាតិ​នា​នា​បាន​ជាន់​ឈ្លី​មែក​ដែល​ពេញ​ដោយ​ផ្លែ​ទំពាំង​បាយ​ជូរ​ក្រហម។ មែក​ទាំង​នោះ​លាស់​ទៅ​ឆ្ងាយ​រហូត​ដល់​ក្រុង​យ៉ាសឺ+ហើយ​វារ​ទៅ​ដល់​តំបន់​ស្ងាត់​ជ្រងំ។ ខ្នែង​វា​បាន​បែក​ទៅ​ឆ្ងាយ​រហូត​ដល់​សមុទ្រ។  ៩  ហេតុ​នេះ ខ្ញុំ​នឹង​យំ​ស្ដាយ​ចំពោះ​ដើម​ទំពាំង​បាយ​ជូរ​នៅ​ក្រុង​ស៊ីបម៉ា​ដូច​ខ្ញុំ​យំ​ស្រណោះ​ក្រុង​យ៉ាសឺ​ដែរ។ ឱ​ក្រុង​ហែសបូន​និង​ក្រុង​អេលៀឡា​អើយ!+ ទឹក​ភ្នែក​ខ្ញុំ​នឹង​ស្រោច​ស្រព​មក​លើ​អ្នកព្រោះ​លែង​មាន​សម្រែក​នា​ពេល​ប្រមូល​ផល​នៅ​រដូវ​ក្ដៅ​និង​នៅ​រដូវ​ច្រូត​កាត់​ក្នុង​អ្នក​ទៀត​ហើយ។* ១០  អំណរ​និង​ការ​សប្បាយ​រីករាយ​បាន​ត្រូវ​ដក​ចេញ​ពី​ចម្ការ​នោះ​ហើយគឺ​គ្មាន​ចម្រៀង​អរ​សប្បាយ ឬ​សម្រែក​អបអរ​ក្នុង​ចម្ការ​ទំពាំង​បាយ​ជូរ​ទៀត​ទេ។+ ឯ​អ្នក​ជាន់​ផ្លែ​ទំពាំង​បាយ​ជូរ​យក​ទឹក​ធ្វើ​ស្រា ក៏​លែង​ធ្វើ​ការ​នោះ​ដែរព្រោះ​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​សម្រែក​ទាំង​នោះ​សាប​សូន្យ​ទៅ។+ ១១  ហេតុ​នេះ ក្នុង​ចិត្ត​ខ្ញុំ​ញ័រ​រំជួល​នឹង​ស្រុក​ម៉ូអាប់+ ដូច​ខ្សែ​ពិណ​ញ័រ​ពេល​ត្រូវ​គេ​កេះហើយ​ដួង​ចិត្ត​ខ្ញុំ​ក្ដុក​ក្ដួល​នឹង​ក្រុង​កៀហារ៉ាសែត។+ ១២  ទោះ​ជា​ម៉ូអាប់​គោរព​បូជា​យ៉ាង​នឿយ​ហត់​នៅ​លើ​ទី​ខ្ពស់​ពិសិដ្ឋ ហើយ​ចូល​ទៅ​អធិដ្ឋាន​នៅ​កន្លែង​បរិសុទ្ធ​ក៏​ដោយ ក៏​ឥត​ប្រយោជន៍​ដែរ។+ ១៣  នេះ​ជា​ប្រសាសន៍​ដែល​ព្រះ​យេហូវ៉ា​បាន​ប្រាប់​រួច​ហើយ​ស្ដី​អំពី​ស្រុក​ម៉ូអាប់។ ១៤  ឥឡូវ​ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​អំឡុង​បី​ឆ្នាំ​ដែល​ប្រៀប​ដូច​ជា​ឆ្នាំ​នៃ​កម្មករ​ស៊ី​ឈ្នួល* ភាព​រុង​រឿង​របស់​ស្រុក​ម៉ូអាប់​នឹង​ត្រូវ​អាប់​ឱន ហើយ​នៅ​ទី​នោះ​នឹង​មាន​ភាព​ចលាចល​ជា​ខ្លាំង។ ចំនួន​ពួក​អ្នក​ដែល​នៅ​សេស​សល់​នៅ​ស្រុក​នោះ​នឹង​មាន​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ ហើយ​ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​មិន​សំខាន់​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ព្រោះ​មាន​សម្រែក​ចម្បាំង​នា​ពេល​ប្រមូល​ផល​នៅ​រដូវ​ក្ដៅ​និង​នៅ​រដូវ​ច្រូត​កាត់​ក្នុង​អ្នក​»​
ឬ​«​បាន​រាប់​ដោយ​ហ្មត់​ចត់​ដូច​កម្មករ​ស៊ី​ឈ្នួល​រាប់​ដែរ​»។ នោះ​សំដៅ​លើ​បី​ឆ្នាំ​គត់