អេសាយ ៤២:១-២៥
៤២ មើល! អ្នកបម្រើរបស់ខ្ញុំ+ដែលខ្ញុំគាំទ្រ!
គឺអ្នកដែលខ្ញុំបានជ្រើសរើស+ និងដែលខ្ញុំស្រឡាញ់ពេញចិត្ត!+ខ្ញុំបានឲ្យឫទ្ធានុភាពរបស់ខ្ញុំដល់គាត់+ហើយគាត់នឹងនាំឲ្យមានយុត្តិធម៌ដល់ប្រជាជាតិទាំងឡាយ។+
២ គាត់នឹងមិនស្រែក ឬដំឡើងសំឡេងឡើយគ្មានអ្នកណានឹងឮសំឡេងរបស់គាត់នៅតាមផ្លូវទេ។+
៣ គាត់នឹងមិនជាន់ឈ្លីដើមត្រែងណាដែលទក់ក៏មិនពន្លត់ប្រឆេះណាដែលជិតរលត់ដែរ។+
ដោយសេចក្ដីស្មោះត្រង់ គាត់នឹងនាំឲ្យមានយុត្តិធម៌។+
៤ គាត់នឹងមិនរលត់ទៅឬត្រូវបំបាក់បំបែកទេ រហូតដល់គាត់តាំងឲ្យមានយុត្តិធម៌នៅផែនដី។+
ឯកោះទាំងឡាយរង់ចាំទទួលបង្គាប់ពីគាត់ជានិច្ច។
៥ ព្រះយេហូវ៉ាជាព្រះដ៏ពិត និងជាព្រះដ៏ឧត្តុង្គឧត្តមលោកជាអ្នកបង្កើតមេឃ ហើយត្រដាងលំហអាកាសផង។+
លោកលាតសន្ធឹងផែនដី និងបង្កើតរបស់សព្វសារពើនៅលើនោះ+លោកផ្ដល់ខ្យល់ដង្ហើមដល់មនុស្សទាំងឡាយ+ហើយផ្ដល់កម្លាំងជីវិតដល់អ្នកដែលដើរនៅផែនដីដែរ។+ លោកមានប្រសាសន៍ថា៖
៦ «ខ្ញុំជាយេហូវ៉ា ខ្ញុំបានហៅអ្នកមកដោយសេចក្ដីសុចរិតខ្ញុំបានកាន់ដៃអ្នកយ៉ាងជាប់។
ខ្ញុំនឹងការពារអ្នក ហើយអ្នកជាកិច្ចព្រមព្រៀងរវាងខ្ញុំនិងបណ្ដាជន+ហើយជាពន្លឺដល់ប្រជាជាតិនានា+
៧ ដើម្បីឲ្យអ្នកអាចបំភ្លឺភ្នែកមនុស្សខ្វាក់+ដើម្បីឲ្យអ្នកអាចនាំអ្នកទោសចេញពីគុកជ្រៅហើយនាំអស់អ្នកដែលអង្គុយនៅគុកងងឹតចេញមក។+
៨ ខ្ញុំជាយេហូវ៉ា នេះហើយជានាមរបស់ខ្ញុំ។
ខ្ញុំមិនប្រគល់សិរីរុងរឿងរបស់ខ្ញុំដល់អ្នកណាឡើយហើយក៏មិនចែករំលែកការសរសើររបស់ខ្ញុំដល់រូបឆ្លាក់ដែរ។+
៩ មើល! អ្វីៗដែលខ្ញុំបានប្រាប់ពីមុនបានកន្លងបាត់ហើយឥឡូវខ្ញុំកំពុងប្រកាសអំពីអ្វីៗដែលថ្មី។
មុនអ្វីៗទាំងនោះកើតឡើង ខ្ញុំបានប្រាប់អ្នករាល់គ្នារួចហើយ»។+
១០ ចូរច្រៀងចម្រៀងថ្មីជូនព្រះយេហូវ៉ា+អស់អ្នកដែលនៅចុងផែនដីអើយ! ចូរសរសើរតម្កើងលោក។+
ឯអស់អ្នកដែលចិញ្ចឹមជីវិតដោយសារសមុទ្រនិងអ្វីៗក្នុងនោះព្រមទាំងអស់អ្នកដែលរស់នៅតាមបណ្ដាកោះ+ ចូរសរសើរតម្កើងលោកដែរ។
១១ ចូរឲ្យតំបន់ស្ងាត់ជ្រងំនិងបណ្ដាក្រុងនៅទីនោះព្រមទាំងបណ្ដាភូមិនៃកេដា+ បន្លឺសំឡេងឡើង។+
ចូរឲ្យអស់អ្នកដែលរស់នៅតាមគែមភ្នំស្រែកឡើងដោយអំណរចូរឲ្យពួកគេស្រែកឡើងពីលើកំពូលភ្នំ។
១២ ចូរឲ្យពួកគេតម្កើងកិត្តិយសព្រះយេហូវ៉ាហើយសរសើរតម្កើងលោកនៅតាមកោះទាំងប៉ុន្មាន។+
១៣ ព្រះយេហូវ៉ានឹងចេញទៅដូចជាបុរសដ៏ខ្លាំងក្លា។+
លោកនឹងមានភាពស្វាហាប់ដូចអ្នកចម្បាំងខ្លាំងពូកែ។+
លោកនឹងស្រែកឡើង ដូចទាហានស្រែកចូលប្រយុទ្ធ។
លោកនឹងបង្ហាញឲ្យឃើញថាលោកមានឫទ្ធានុភាពខ្លាំងក្លាជាងពួកសត្រូវ។+
១៤ «ខ្ញុំបានអត់ទ្រាំជាយូរមកហើយ ក៏បាននៅស្ងៀម ហើយទប់ចិត្តដែរ។
ដូចស្ត្រីកំពុងសម្រាលកូន ខ្ញុំនឹងស្រែកថ្ងូរ ដង្ហក់ ហើយត្រដរខ្យល់នៅពេលដំណាលគ្នា។
១៥ ខ្ញុំនឹងបំផ្លាញភ្នំនិងទីទួលទាំងឡាយព្រមទាំងធ្វើឲ្យរុក្ខជាតិទាំងអស់នៅលើនោះក្រៀមស្វិតទៅ។
ខ្ញុំនឹងធ្វើឲ្យទន្លេនានាប្រែទៅជាកោះហើយធ្វើឲ្យបឹងត្រែងទាំងប៉ុន្មានរីងស្ងួតអស់។+
១៦ ខ្ញុំនឹងនាំមនុស្សខ្វាក់ទៅតាមផ្លូវដែលពួកគេមិនស្គាល់+ហើយធ្វើឲ្យពួកគេដើរលើផ្លូវដែលពួកគេមិនធ្លាប់ដើរ។+
ខ្ញុំនឹងធ្វើឲ្យភាពងងឹតនៅមុខពួកគេទៅជាពន្លឺ+ឯដីរដិបរដុប ខ្ញុំនឹងពង្រាបឲ្យស្មើ។+
នេះហើយជាអ្វីដែលខ្ញុំនឹងធ្វើសម្រាប់ពួកគេ ខ្ញុំនឹងមិនបោះបង់ចោលពួកគេទេ»។
១៧ ពួកគេនឹងត្រឡប់ទៅវិញដោយសេចក្ដីអាម៉ាស់គឺអស់អ្នកដែលទុកចិត្តលើរូបឆ្លាក់និងអស់អ្នកដែលនិយាយទៅកាន់រូបសិតថា៖ «អ្នកជាព្រះរបស់ពួកយើង»។+
១៨ ឱអស់អ្នកដែលថ្លង់អើយ! ចូរស្ដាប់ចុះ។
ឱអស់អ្នកដែលងងឹតភ្នែកអើយ! ចូរសម្លឹងមើលទៅ។+
១៩ ក្រៅពីអ្នកបម្រើខ្ញុំ គ្មាននរណាងងឹតភ្នែកដូចនេះទេហើយក៏គ្មាននរណាថ្លង់ដូចអ្នកនាំសារដែលខ្ញុំបានចាត់ឲ្យទៅដែរ។
តើមាននរណាងងឹតភ្នែកដូចអ្នកដែលបានទទួលរង្វាន់?
ក្រៅពីអ្នកបម្រើព្រះយេហូវ៉ា គ្មាននរណាងងឹតភ្នែកដូច្នោះឡើយ។+
២០ អ្នកឃើញអ្វីជាច្រើន តែមិនចាំយាមទេ។
អ្នកផ្ទៀងត្រចៀក តែមិនស្ដាប់ទេ។+
២១ ដោយយល់ដល់សេចក្ដីសុចរិតរបស់លោកព្រះយេហូវ៉ាពេញចិត្តធ្វើឲ្យក្រមច្បាប់*របស់លោកវិសេសវិសាលនិងប្រសើរកន្លង។
២២ ប៉ុន្តែ បណ្ដាជននេះជាមនុស្សដែលត្រូវគេប្លន់ និងត្រូវគេរឹបអូសទ្រព្យសម្បត្តិ។+
ពួកគេទាំងអស់គ្នាជាប់នៅក្នុងរណ្ដៅ ហើយត្រូវគេឃុំនៅក្នុងគុក។+
ពួកគេបានត្រូវចាប់ តែគ្មាននរណាជួយសង្គ្រោះពួកគេឡើយ។+
ពួកគេបានត្រូវកញ្ឆក់យកទៅ ហើយគ្មាននរណាជួយនិយាយថា៖ «ចូរប្រគល់ពួកគេមកវិញ!»។
២៣ ក្នុងចំណោមអ្នករាល់គ្នា តើអ្នកណានឹងឮអំពីរឿងនេះ?
តើអ្នកណានឹងយកចិត្តទុកដាក់ស្ដាប់អំពីគ្រាខាងមុខ?
២៤ តើនរណាបានប្រគល់យ៉ាកុបទៅឲ្យសត្រូវរឹបអូសទ្រព្យ?
តើនរណាបានប្រគល់អ៊ីស្រាអែលដល់ក្រុមចោរប្លន់?
គឺព្រះយេហូវ៉ា ជាព្រះដែលយើងបានប្រព្រឹត្តអំពើខុសឆ្គងទាស់នឹងលោក មែនទេ?
នេះដោយសារពួកគេមិនព្រមដើរតាមផ្លូវរបស់លោកហើយក៏មិនបានធ្វើតាមច្បាប់*របស់លោកដែរ។+
២៥ ដូច្នេះ ព្រះបញ្ចេញកំហឹងទៅលើអ៊ីស្រាអែលគឺសេចក្ដីក្រោធរបស់លោក បណ្ដាលឲ្យមានសង្គ្រាមដ៏ធំ។+
កំហឹងរបស់លោកបានបញ្ឆេះអ្វីៗទាំងអស់ដែលនៅជុំវិញគាត់ តែគាត់មិនយកចិត្តទុកដាក់ទេ។+សេចក្ដីក្រោធរបស់លោកឆួលឡើងទាស់នឹងគាត់ តែគាត់ឥតអើពើឡើយ។+