អេសាយ ៤៩:១-២៦

  • ភារកិច្ច​របស់​អ្នក​បម្រើ​ព្រះ​យេហូវ៉ា (​១​-​១២)

    • ពន្លឺ​បំភ្លឺ​ប្រជា​ជាតិ​នា​នា (​)

  • ការ​សម្រាល​ទុក្ខ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល (​១៣​-​២៦)

៤៩  ឱ​កោះ​ទាំង​ឡាយ​អើយ! ចូរ​ស្ដាប់​ខ្ញុំ! ឱ​ប្រជា​ជាតិ​ដែល​នៅ​ឆ្ងាយ​អើយ!+ ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ​ចុះ! មុន​ខ្ញុំ​កើត​មក ព្រះ​យេហូវ៉ា​បាន​ហៅ​ឈ្មោះ​ខ្ញុំ​ហើយ។+ តាំង​ពី​ខ្ញុំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​នៅ​ឡើយ លោក​បាន​លើក​ឈ្មោះ​ខ្ញុំ។  ២  លោក​បាន​ធ្វើ​ឲ្យ​មាត់​ខ្ញុំ​ដូច​ជា​ដាវ​មុត​ស្រួចហើយ​បាន​គ្រប​បាំង​ខ្ញុំ​ដោយ​ស្រមោល​ដៃ​លោក។+ លោក​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ដូច​ជា​ព្រួញ​ដែល​ភ្លឺ​រលោងហើយ​បាន​លាក់​ខ្ញុំ​ក្នុង​បំពង់​ព្រួញ​របស់​លោក។  ៣  លោក​បាន​មាន​ប្រសាសន៍​មក​កាន់​ខ្ញុំ​ថា​៖ ​«​ឱ​អ៊ីស្រាអែល​អើយ! អ្នក​ហើយ​ជា​អ្នក​បម្រើ​របស់​ខ្ញុំ+ខ្ញុំ​នឹង​បង្ហាញ​សិរី​រុង​រឿង​របស់​ខ្ញុំ​តាម​រយៈ​អ្នក​»។+  ៤  ប៉ុន្តែ ខ្ញុំ​និយាយ​ថា​៖ ​«​ខ្ញុំ​ខំ​ព្យាយាម តែ​បែរ​ជា​ឥត​ប្រយោជន៍។ ខ្ញុំ​ខាត​បង់​កម្លាំង​នឹង​អ្វី​ដែល​អសារ​ឥត​ការ។ ប៉ុន្តែ ព្រះ​យេហូវ៉ា​នឹង​ផ្ដល់​យុត្តិធម៌​ឲ្យ​ខ្ញុំ លោក​នឹង​ផ្ដល់​រង្វាន់​ដល់​ខ្ញុំ​»។+  ៥  ឥឡូវ​ព្រះ​យេហូវ៉ា​ជា​ព្រះ​ដែល​បាន​សូន​ខ្ញុំ​ពី​ក្នុង​ផ្ទៃ​ម្ដាយ​ដើម្បី​ទុក​ជា​អ្នក​បម្រើ​លោកលោក​បាន​មាន​ប្រសាសន៍​ឲ្យ​ខ្ញុំ​នាំ​យ៉ាកុប​ត្រឡប់​មក​រក​លោក​វិញដើម្បី​ឲ្យ​អ៊ីស្រាអែល​អាច​មូល​គ្នា​មក​ឯ​លោក។+ ក្នុង​ទស្សនៈ​ព្រះ​យេហូវ៉ា ខ្ញុំ​នឹង​ត្រូវ​លើក​តម្កើងហើយ​ព្រះ​នៃ​ខ្ញុំ​នឹង​ផ្ដល់​កម្លាំង​ដល់​ខ្ញុំ។  ៦  លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ខ្ញុំ​មិន​គ្រាន់​តែ​ឲ្យ​អ្នក​ធ្វើ​ជា​អ្នក​បម្រើ​ខ្ញុំដើម្បី​ដាស់​កុល​សម្ព័ន្ធ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ពី​យ៉ាកុប​ឲ្យ​ក្រោក​ឡើង​ប៉ុណ្ណោះ​ទេហើយ​ក៏​មិន​គ្រាន់​តែ​ដើម្បី​នាំ​ពួក​អ៊ីស្រាអែល​ដែល​បាន​ត្រូវ​ការ​ពារ​ឲ្យ​ត្រឡប់​មក​វិញ​នោះ​ដែរតែ​ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​ជា​ពន្លឺ​បំភ្លឺ​ប្រជា​ជាតិ​នា​នា​ទៀត​ផង+ដើម្បី​ឲ្យ​សេចក្ដី​សង្គ្រោះ​របស់​ខ្ញុំ​បាន​ផ្សាយ​ទៅ​ដល់​ចុង​ផែនដី​»។+ ៧  ព្រះ​យេហូវ៉ា​ជា​ព្រះ​ដ៏​បរិសុទ្ធ​និង​ជា​អ្នក​លោះ​អ៊ីស្រាអែល+ បាន​មាន​ប្រសាសន៍​ទៅ​កាន់​បុគ្គល​ដែល​បណ្ដា​ជន​មើល​ងាយ​និង​ស្អប់​ខ្ពើម+ គឺ​ទៅ​កាន់​អ្នក​បម្រើ​នៃ​ពួក​អ្នក​គ្រប់​គ្រង​ទាំង​ឡាយ។ លោក​មាន​ប្រសាសន៍​ដូច​ត​ទៅ​៖ ​«​បណ្ដា​ស្ដេច​នឹង​ឃើញ ហើយ​ក្រោក​ឡើងឯ​ពួក​អ្នក​ដឹក​នាំ​នឹង​ឱន​ខ្លួន​ចុះ ដោយ​សារ​តែ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​ស្មោះ​ត្រង់+គឺ​ព្រោះ​តែ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​អ៊ីស្រាអែល ដែល​បាន​ជ្រើស​រើស​អ្នក​»។+  ៨  ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​នៅ​គ្រា​ដែល​ខ្ញុំ​ពេញ​ចិត្ត​ខ្ញុំ​បាន​តប​ឆ្លើយ​ទៅ​អ្នក។+ នៅ​ថ្ងៃ​សង្គ្រោះ ខ្ញុំ​បាន​ជួយ​អ្នក។+ ខ្ញុំ​បន្ត​ការ​ពារ​អ្នក ដើម្បី​យក​អ្នក​ទុក​ជា​កិច្ច​ព្រម​ព្រៀង​រវាង​ខ្ញុំ​និង​បណ្ដា​ជន+ដើម្បី​ស្ដារ​ស្រុក​នេះ​ឡើង​វិញដើម្បី​ប្រគល់​ទឹក​ដី​ដែល​បាន​ត្រូវ​បោះ​បង់​ចោល​ដល់​ពួក​គេ​ទុក​ជា​មត៌ក+  ៩  ដើម្បី​ប្រាប់​ទៅ​ពួក​អ្នក​ទោស​ថា​៖ ‹ចូរ​ចេញ​មក!›+និង​ប្រាប់​ទៅ​ពួក​អ្នក​ដែល​ស្ថិត​ក្នុង​ទី​ងងឹត​ថា​៖+ ‹ចូរ​បង្ហាញ​ខ្លួន​មក!›។ នៅ​តាម​ផ្លូវ ពួក​គេ​នឹង​បាន​អាហារ​បរិភោគនៅ​សង​ខាង​ផ្លូវ*ទាំង​ប៉ុន្មាន នឹង​មាន​វាល​ស្មៅ​ខៀវ​ខ្ចី។ ១០  ពួក​គេ​នឹង​មិន​ស្រេក​ឬ​ឃ្លាន​ទេ+ហើយ​ចំហាយ​ក្ដៅ​ពី​ពន្លឺ​ថ្ងៃ​ក៏​មិន​ធ្វើ​ទុក្ខ​ដល់​ពួក​គេ​ដែរ+ព្រោះ​ព្រះ​ដែល​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​គេ លោក​នឹង​នាំ​ផ្លូវ​ពួក​គេ+គឺ​លោក​នឹង​នាំ​ពួក​គេ​ទៅ​តាម​ផ្លូវ​ដែល​មាន​ទឹក​ផុស។+ ១១  ខ្ញុំ​នឹង​ពង្រាប​ភ្នំ​នា​នា​របស់​ខ្ញុំ​ឲ្យ​ទៅ​ជា​ផ្លូវហើយ​លើក​ផ្លូវ​ធំ​ៗ​របស់​ខ្ញុំ​ឲ្យ​ខ្ពស់​ឡើង។+ ១២  មើល! ពួក​អ្នក​ទាំង​នោះ​កំពុង​មក​ពី​កន្លែង​ឆ្ងាយ+មើល​ហ្ន៎! ពួក​គេ​មក​ពី​ភាគ​ខាង​ជើង​និង​ពី​ភាគ​ខាង​លិចហើយ​ពួក​គេ​មក​ពី​ស្រុក​ស៊ីនីម​»។+ ១៣  ឱ​មេឃ​អើយ! ចូរ​បន្លឺ​សំឡេង​ដោយ​អំណរ។ ឱ​ផែនដី​អើយ! ចូរ​អរ​សប្បាយ​ឡើង។+ ចូរ​ឲ្យ​ភ្នំ​ទាំង​ឡាយ​ស្រែក​ហ៊ោ​ដោយ​រីករាយ។+ ព្រោះ​ព្រះ​យេហូវ៉ា​បាន​សម្រាល​ទុក្ខ​រាស្ត្រ​របស់​លោក​ហើយ+គឺ​លោក​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​ពួក​អ្នក​ដែល​កំពុង​រង​ទុក្ខ។+ ១៤  ប៉ុន្តែ ស៊ីយ៉ូន​ចេះ​តែ​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​ខ្ញុំ​ហើយ+ គឺ​ព្រះ​យេហូវ៉ា​បាន​ភ្លេច​ខ្ញុំ​ហើយ​»។+ ១៥  តើ​ម្ដាយ​អាច​ភ្លេច​កូន​ដែល​នាង​បំបៅ​ឬ​ទេ? តើ​នាង​គ្មាន​ចិត្ត​មេត្តា​ចំពោះ​កូន​ដែល​កើត​ពី​ផ្ទៃ​នាង​បាន​ឬ? ទោះ​បី​នាង​ភ្លេច​ក៏​ដោយ ក៏​ខ្ញុំ​នឹង​មិន​ភ្លេច​អ្នក​ឡើយ។+ ១៦  មើល! ខ្ញុំ​បាន​ឆ្លាក់​អ្នក​នៅ​លើ​បាត​ដៃ​របស់​ខ្ញុំ។ កំពែង​របស់​អ្នក​នៅ​ចំពោះ​មុខ​ខ្ញុំ​ជា​និច្ច។ ១៧  កូន​ប្រុស​ៗ​របស់​អ្នក​ប្រញាប់​ត្រឡប់​មក​វិញ។ ឯ​ពួក​អ្នក​ដែល​ផ្ដួល​អ្នក​ហើយ​បំផ្លិច​បំផ្លាញ​អ្នក នឹង​ថយ​ចេញ​ពី​អ្នក​ទៅ។ ១៨  ចូរ​ក្រឡេក​មើល​ជុំវិញ​អ្នកពួក​គេ​ទាំង​អស់​កំពុង​ប្រមូល​ផ្ដុំ​គ្នា+ និង​កំពុង​មក​ឯ​អ្នក​ហើយ។ ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​ខ្ញុំ​ស្បថ​ដោយ​នូវ​នាម​ខ្ញុំ​ជា​ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​ថាអ្នក​នឹង​យក​ពួក​គេ​មក​បំពាក់​លើ​ខ្លួន​ដូច​ជា​ពាក់​គ្រឿង​អលង្ការគឺ​អ្នក​នឹង​យក​ពួក​គេ​មក​លម្អ​លើ​ខ្លួន​ដូច​ជា​កូន​ក្រមុំ​តុបតែង​ខ្លួន​រៀប​ការ។ ១៩  ឯ​ស្រុក​របស់​អ្នក​ដែល​ត្រូវ​បំផ្លាញ​ខ្ទេច​ខ្ទី និង​លំនៅ​ដែល​ទុក​ចោល​សូន្យ​ស្ងាត់​នោះ+ ឥឡូវ​បែរ​ជា​ចង្អៀត​ដោយ​សារ​មាន​មនុស្ស​រស់​នៅ​កុះ​ករ​វិញ+ហើយ​ពួក​អ្នក​ដែល​លេប​ត្របាក់​អ្នក+ ពួក​គេ​នឹង​នៅ​ឆ្ងាយ​ពី​អ្នក។+ ២០  នៅ​គ្រា​ដែល​អ្នក​ព្រាត់​កូន កូន​ប្រុស​ៗ​ដែល​កើត​មក​នឹង​និយាយ​ឲ្យ​អ្នក​ឮ​ថា​៖ ‹កន្លែង​នេះ​ចង្អៀត​ពេក​សម្រាប់​ខ្ញុំ។ សូម​រៀបចំ​ទី​នេះ​ឲ្យ​ខ្ញុំ​រស់​នៅ​ផង›។+ ២១  អ្នក​នឹង​គិត​ក្នុង​ចិត្ត​ថា​៖ ‹តើ​អ្នក​ណា​ជា​ឪពុក​របស់​កូន​ទាំង​នេះ? ព្រោះ​ខ្ញុំ​ជា​ម្ដាយ​ព្រាត់​កូន​និង​ជា​ស្ត្រី​អារ​ដែល​ត្រូវ​គេ​និរទេស​យក​ទៅ​ធ្វើ​ជា​ឈ្លើយ។ តើ​អ្នក​ណា​ជួយ​បី​បាច់​ថែ​រក្សា​កូន​ទាំង​នេះ?+ មើល! ខ្ញុំ​បាន​ត្រូវ​ទុក​ចោល​ឲ្យ​នៅ​តែ​ឯង។+ ដូច្នេះ តើ​កូន​ទាំង​នេះ​កើត​មក​ពី​ណា?›​»។+ ២២  ព្រះ​យេហូវ៉ា​ជា​ម្ចាស់​ដ៏​ឧត្ដម​បំផុត​បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​មើល! ខ្ញុំ​នឹង​លើក​ដៃ​ខ្ញុំ​ជា​សញ្ញា​ដល់​ប្រជា​ជាតិ​នា​នាហើយ​ខ្ញុំ​នឹង​ដំឡើង​បង្គោល​សម្គាល់​មួយ​ដល់​បណ្ដា​ជន​ទាំង​ឡាយ។+ ពួក​គេ​នឹង​បី​កូន​ប្រុស​ៗ​របស់​អ្នក​យក​មកព្រម​ទាំង​លើក​កូន​ស្រី​ៗ​របស់​អ្នក​ដាក់​លើ ក​ពួក​គេ។+ ២៣  បណ្ដា​ស្ដេច​នឹង​ក្លាយ​ទៅ​ជា​អ្នក​ថែ​រក្សា​អ្នក+ហើយ​ពួក​អ្នក​ដឹក​នាំ​នឹង​ក្លាយ​ទៅ​ជា​អ្នក​បី​បាច់​អ្នក​វិញ។ ពួក​គេ​នឹង​ក្រាប​មុខ​ដល់​ដី​គោរព​អ្នក+រួច​ចុះ​ចូល​នឹង​អ្នក*+ ហើយ​អ្នក​នឹង​ដឹង​ថា​ខ្ញុំ​ជា​យេហូវ៉ា។ អស់​អ្នក​ដែល​សង្ឃឹម​លើ​ខ្ញុំ​នឹង​មិន​ខក​ចិត្ត​ឡើយ​»។+ ២៤  តើ​អ្នក​ណា​អាច​រំដោះ​ពួក​អ្នក​ដែល​បុរស​ខ្លាំង​ពូកែ​ចាប់​យក​ទៅ? តើ​នរណា​អាច​សង្គ្រោះ​ពួក​ឈ្លើយ​ពី​កណ្ដាប់​ដៃ​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​បាន? ២៥  ប៉ុន្តែ ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ ​«​ខ្ញុំ​នឹង​រំដោះ​ពួក​ឈ្លើយ​ដែល​បុរស​ខ្លាំង​ពូកែ​ចាប់​យក​ទៅ+ហើយ​ខ្ញុំ​ក៏​នឹង​សង្គ្រោះ​ពួក​ឈ្លើយ​ពី​កណ្ដាប់​ដៃ​អ្នក​ដឹក​នាំ​ផ្ដាច់​ការ​បាន​ដែរ។+ ខ្ញុំ​នឹង​ប្រឆាំង​នឹង​ពួក​អ្នក​ដែល​ប្រឆាំង​អ្នក+ហើយ​ខ្ញុំ​នឹង​សង្គ្រោះ​កូន​ៗ​របស់​អ្នក។ ២៦  ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ធ្វើ​បាប​អ្នក បរិភោគ​សាច់​ខ្លួន​ឯងហើយ​ធ្វើ​ឲ្យ​ពួក​គេ​ស្រវឹង​នឹង​ឈាម​ខ្លួន​ឯង​ដូច​ជា​ស្រវឹង​ស្រា​ផ្អែម។ ពេល​នោះ មនុស្ស​ទាំង​អស់​នឹង​ដឹង​ថា ខ្ញុំ​គឺ​យេហូវ៉ា+ជា​អ្នក​សង្គ្រោះ​អ្នក+ និង​ជា​អ្នក​លោះ​អ្នក+ហើយ​ជា​ព្រះ​ដ៏​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​របស់​យ៉ាកុប​»។+

កំណត់សម្គាល់

ឬ​ប្រហែល​ជា​មាន​ន័យ​ថា​«​ទី​ទួល​ត្រងិល​»​
ន័យ​ត្រង់​«​លិទ្ធ​ដី​នៅ​ជើង​អ្នក​»​