លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

​«​ព្រះ​ដែល​ស្ដាប់​»​ការ​អធិដ្ឋាន​លោក​ពេញ​ចិត្ត​នឹង​ស្ដាប់​យើង។—ទំនុក​តម្កើង ៦៥:២

អធិដ្ឋានជានិច្ចដើម្បីទទួលការពេញចិត្តពីព្រះ

អធិដ្ឋានជានិច្ចដើម្បីទទួលការពេញចិត្តពីព្រះ

ព្រះ​បាន​ផ្ដល់​ឲ្យ​មនុស្សជាតិ​នូវ​អំណោយ​មួយ​វិសេស នោះ​គឺ​ការ​និយាយ​ទៅ​កាន់​លោក​ដោយ​អស់​ពី​ចិត្ត​តាម​រយៈ​ការ​អធិដ្ឋាន​ឬ​បួងសួង។ ដាវីឌ​ដែល​ជា​អ្នក​នាំ​សារ​របស់​ព្រះ​បាន​អធិដ្ឋាន​ថា​៖ ​«​ឱ​ព្រះ​ដែល​ស្ដាប់​សេចក្ដី​អធិស្ឋាន​អើយ អស់​ទាំង​មនុស្ស​នឹង​មូល​មក​ឯ​ទ្រង់​»។ (​ទំនុក​តម្កើង ៦៥:២​) ប៉ុន្តែ តើ​យើង​អាច​អធិដ្ឋាន​យ៉ាង​ដូច​ម្ដេច ដើម្បី​ឲ្យ​ព្រះ​ស្ដាប់​និង​ឲ្យ​ពរ​ដល់​យើង?

អធិដ្ឋាន​ដោយ​ចិត្ត​ស្មោះ និង​ដោយ​ចិត្ត​រាប​ទាប

ការ​អធិដ្ឋាន​ផ្ទាល់​ខ្លួន​ធ្វើ​ឲ្យ​អ្នក​«​ប្លុង​ចិត្ត​នៅ​ចំពោះ​[​ព្រះ​]​»​នេះ​ផ្ដល់​ឱកាស​ឲ្យ​អ្នក​ប្រាប់​ពី​អារម្មណ៍​ពិត​របស់​អ្នក។ (​ទំនុក​តម្កើង ៦២:៨​) ព្រះ​ដ៏​ខ្លាំង​ក្លា​បំផុត​ពេញ​ចិត្ត​ចំពោះ​ការ​អធិដ្ឋាន​ដែល​ស្មោះ​អស់​ពី​ចិត្ត។

អធិដ្ឋាន​ទៅ​ព្រះ​ដោយ​ប្រើ​នាម​របស់​លោក

ទោះ​ជា​ព្រះ​មាន​ឋានៈ​ជា​ច្រើន​ក៏​ដោយ លោក​មាន​នាម​តែ​មួយ​ប៉ុណ្ណោះ។ ‹ខ្ញុំ​ជា​យេហូវ៉ា នេះ​ហើយ​ជា​ឈ្មោះ​របស់​ខ្ញុំ›។ (​អេសាយ ៤២:៨​) នាម​យេហូវ៉ា​មាន​ជាង​៧.០០០​ដង​ក្នុង​គម្ពីរ​បរិសុទ្ធ។ អ្នក​នាំ​សារ​ជា​ច្រើន​បាន​បង្ហាញ​ការ​គោ​រ​ព​ដោយ​ប្រើ​នាម​របស់​ព្រះ​ពេល​ពួក​គេ​អធិដ្ឋាន​ទៅ​លោក។ អេម៉ុស​ដែល​ជា​អ្នក​នាំ​សារ​របស់​ព្រះ​បាន​និយាយ​ថា​៖ ​«​ព្រះ​ដែល​បាន​សាង​អស់​ទាំង​ស្ថាន​ដ៏​ខ្ពស់ . . . ទ្រង់​ព្រះ​នាម​ជា​‹ព្រះ​យេហូវ៉ា›​»។ (​អេម៉ុស ៩:៦​) យើង​ក៏​គួរ​តែ​ប្រើ​នាម​របស់​ព្រះ​យេហូវ៉ា ពេល​យើង​អធិដ្ឋាន​ដែរ។

អធិដ្ឋាន​ជា​ភាសា​របស់​អ្នក

ព្រះ​យល់​អស់​ទាំង​គំនិត​និង​អារម្មណ៍​របស់​យើង មិន​ថា​យើង​និយាយ​ភាសា​ណា​ក៏​ដោយ។ គម្ពីរ​បាន​បញ្ជាក់​ថា​៖ ​«​ព្រះ​មិន​រើស​មុខ​ទេ តែ​នៅ​គ្រប់​ជាតិ​សាសន៍ លោក​ពេញ​ចិត្ត​នឹង​អ្នក​ណា​ដែល​កោត​ខ្លាច​លោក ហើយ​ប្រព្រឹត្ត​អំពើ​សុចរិត​»។—សកម្មភាព ១០:៣៤, ៣៥

យ៉ាង​ណា​ក៏​ដោយ​ដើម្បី​ទទួល​ពរ​ពី​ព្រះ យើង​មិន​គ្រាន់​តែ​ត្រូវ​អធិដ្ឋាន​ប៉ុណ្ណោះ​ទេ តែ​យើង​ក៏​ត្រូវ​ធ្វើ​អ្វី​ថែម​ទៀត​ដែរ។ ក្នុង​អត្ថបទ​បន្ទាប់​យើង​នឹង​ពិចារណា​អំពី​រឿង​នេះ។