«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» សេចក្ដីអធិដ្ឋានដែលមនុស្សរាប់លាននាក់ពោល
អស់ជាច្រើនសតវត្សរ៍មកហើយ មនុស្សរាប់លាននាក់បានអធិដ្ឋានថា៖ «សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»។ ហេតុអ្វីបានជាពួកគេអធិដ្ឋានដូចច្នេះ? គឺដោយសារលោកយេស៊ូបានប្រាប់អ្នកកាន់តាមលោកឲ្យអធិដ្ឋានសម្រាប់រាជាណាចក្ររបស់ព្រះ។
មុនដំបូង ពួកអ្នកកាន់តាមរបស់លោកយេស៊ូមិនយល់សព្វគ្រប់អំពីអ្វីដែលលោកបានមានប្រសាសន៍អំពីរាជាណាចក្រទេ។ នៅពេលមួយពួកគេបានសួរលោកថា៖ «លោកម្ចាស់ តើលោកនឹងតាំងរាជាណាចក្រអ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ពួកគេប្រហែលភ្ញាក់ផ្អើលពេលលោកយេស៊ូមិនបានឆ្លើយយ៉ាងចំៗឲ្យពួកគេដឹងថាពេលណារាជាណាក្រព្រះនឹងមកដល់។ (សកម្មភាព ១:៦, ៧) តើនេះមានន័យថា យើងមិនអាចដឹងថារាជាណាចក្ររបស់ព្រះជាអ្វី និងពេលណារាជាណាចក្រនោះនឹងមកដល់ឬទេ? មិនមែនទេ!
ទស្សនាវដ្ដីប៉មយាមលេខនេះនឹងជួយអ្នកឲ្យរកឃើញចម្លើយចំពោះសំណួរបន្តបន្ទាប់នេះ៖
ហេតុអ្វីយើងត្រូវការរាជាណាចក្ររបស់ព្រះ?
តើអ្នកណាជាស្ដេចនៃរាជាណាចក្ររបស់ព្រះ?
តើរាជាណាចក្ររបស់ព្រះនឹងគ្រប់គ្រងលើផែនដីនៅពេលណា?
តើរាជាណាចក្ររបស់ព្រះនឹងសម្រេចអ្វីខ្លះ?
ហេតុអ្វីយើងគួរសម្រេចចិត្តគាំទ្ររាជាណាចក្ររបស់ព្រះនៅពេលឥឡូវនេះ?
តើរាជាណាចក្ររបស់ព្រះជាអ្វី?