លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងជីវិត

ការណែនាំដ៏ឈ្លាសវៃដើម្បីមានសុភមង្គលក្នុងជីវិត

​«​ទោះ​ជា​ខ្ញុំ​មាន​អារម្មណ៍​កើត​ទុក្ខ​ពេល​ឃើញ​រឿង​អាក្រក់​កើត​ឡើង​នៅ​ក្នុង​ពិភព​លោក​ដូច​ជា សង្គ្រាម ភាព​ក្រី​ក្រ ជំងឺ និង​អំពើ​ហិង្សា​លើ​កុមារ​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​មាន​សេចក្ដី​សង្ឃឹម​»។—រ៉ា​នី *

រ៉ា​នី​បាន​រក​ឃើញ​សុភមង្គល​ពិត​ប្រាកដ​ពេល​គាត់​រៀន​អំពី​អ្នក​បង្កើត​របស់​យើង គឺ​ជា​ព្រះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត និង​ជា​ប្រភព​នៃ​ប្រាជ្ញា​ដ៏​ពិត។ កាល​ដែល​លោក​អ្នក​អាន​អត្ថបទ​បន្ត​បន្ទាប់​នេះ លោក​អ្នក​នឹង​ឃើញ​របៀប​ដែល​សេចក្ដី​បង្រៀន​របស់​លោក​អាច​ជួយ​លោក​អ្នក​ឲ្យ . . .

  • មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ

  • មាន​ទំនាក់​ទំនង​ល្អ​ជា​មួយ​អ្នក​ឯ​ទៀត

  • ចេះ​ស្កប់​ចិត្ត

  • យល់​ពី​មូលហេតុ​ដែល​យើង​រង​ទុក្ខ​វេទនា​និង​ស្លាប់

  • មាន​សេចក្ដី​សង្ឃឹម​ពិត​ប្រាកដ​ចំពោះ​អនាគត

  • ស្គាល់​អ្នក​បង្កើត​របស់​យើង ហើយ​ទៅ​ជា​មិត្ត​ភក្តិ​របស់​លោក

លោក​អ្នក​ក៏​នឹង​រៀន​ថា​អ្នក​បង្កើត​របស់​យើង​ផ្ដល់​ការ​ណែនាំ​ដ៏​ឈ្លាស​វៃ មិន​សម្រាប់​តែ​មនុស្ស​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​អស់​អ្នក​ដែល​ខំ​ប្រឹង​ស្វែង​រក​ការ​ណែនាំ​នោះ។

^ វគ្គ 2 ឈ្មោះ​នៅ​ក្នុង​ទស្សនាវដ្ដី​នេះ​បាន​ត្រូវ​ផ្លាស់​ប្ដូរ។