លោកយេស៊ូ ហេតុអ្វីបានជាលោកស្លាប់?
លោកយេស៊ូ ហេតុអ្វីបានជាលោកស្លាប់?
«កូនមនុស្សបានមក . . . ដើម្បី . . . ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។—ម៉ាកុស ១០:៤៥
លោកយេស៊ូបានដឹងអំពីអ្វីដែលនឹងកើតឡើងដល់លោក។ លោកបានដឹងថា លោកនឹងមិនរស់នៅដោយមានសេចក្ដីសុខនោះទេ។ ផ្ទុយទៅវិញ លោកបានដឹងថាលោកនឹងត្រូវស្លាប់យ៉ាងវេទនានៅអាយុជាង៣០ឆ្នាំ តែទោះជាយ៉ាងនោះក៏ដោយ ក៏លោកសុខចិត្តស្លាប់ដែរ។
គម្ពីរបានរៀបរាប់ថាសេចក្ដីស្លាប់របស់លោកមានសារៈសំខាន់ខ្លាំងណាស់។ ឯកសារយោងមួយបានរៀបរាប់ថាសេចក្ដីស្លាប់របស់លោកយេស៊ូបានត្រូវកត់សរសេរក្នុងបទគម្ពីរគ្រិស្តសាសនិកជាភាសាក្រិចជាង១៧៥ដង។ ប៉ុន្តែ ហេតុអ្វីលោកយេស៊ូត្រូវរងទុក្ខនិងស្លាប់ដូច្នេះ? យើងត្រូវតែយល់អំពីមូលហេតុនេះ ពីព្រោះសេចក្ដីស្លាប់របស់លោកយេស៊ូអាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើជីវិតរបស់យើង។
▪ អ្វីដែលលោកយេស៊ូដឹងថានឹងកើតឡើងដល់លោក ក្នុងអំឡុងឆ្នាំចុងក្រោយនៃជីវិតរបស់លោក លោកយេស៊ូបានប្រាប់ពួកអ្នកកាន់តាមលោកបីបួនដងអំពីការរងទុក្ខនិងសេចក្ដីស្លាប់ដែលលោកត្រូវជួបប្រទះ។ ក្នុងពេលធ្វើដំណើរទៅក្រុងយេរូសាឡិមដើម្បីធ្វើបុណ្យរំលងជាលើកចុងក្រោយ លោកបានប្រាប់ពួកសាវ័កទាំង១២នាក់ថា៖ «កូនមនុស្សនឹងត្រូវប្រគល់ឲ្យពួកសង្ឃនាយក និងពួកអ្នកជំនាញខាងច្បាប់ ហើយពួកគេនឹងកាត់ទោសលោកដល់ជីវិត រួចនឹងប្រគល់លោកឲ្យជនជាតិដទៃ ហើយពួកគេនឹងចំអកឲ្យលោក ស្ដោះទឹកមាត់ដាក់ ថែមទាំងវាយនឹងរំពាត់ខ្សែតី រួចសម្លាប់លោក»។ * (ម៉ាកុស ១០:៣៣, ៣៤) ហេតុអ្វីលោកប្រាកដក្នុងចិត្តថានេះនឹងកើតឡើងចំពោះលោក?
នេះគឺដោយសារលោកយល់ច្បាស់ពីទំនាយជាច្រើនក្នុងបទគម្ពីរភាសាហេប្រឺដែលបានទាយទុកអំពីរបៀបដែលលោកនឹងត្រូវស្លាប់។ (លូកា ១៨:៣១-៣៣) សូមពិចារណាអំពីទំនាយនិងខគម្ពីរខ្លះៗដែលពន្យល់អំពីរបៀបដែលនោះបានសម្រេច។
មេស្ស៊ីនឹងត្រូវគេ . . .
▪ ក្បត់ដើម្បីឲ្យបានប្រាក់៣០កាក់។—សាការី ១១:១២; ម៉ាថាយ ២៦:១៤-១៦
▪ វាយនិងស្ដោះទឹកមាត់ដាក់។—អេសាយ ៥០:៦; ម៉ាថាយ ២៦:៦៧; ២៧:២៦, ៣០
▪ ព្យួរ។—ទំនុកតម្កើង ២២:១៦; ម៉ាកុស ១៥:២៤, ២៥
▪ និយាយមើលងាយពេលលោកនៅលើបង្គោលទារុណកម្ម។—ទំនុកតម្កើង ២២:៧, ៨; ម៉ាថាយ ២៧:៣៩-៤៣
▪ ប្រហារជីវិតដោយគ្មានឆ្អឹងណាមួយបាក់ឡើយ។—ទំនុកតម្កើង ៣៤:២០; យ៉ូហាន ១៩:៣៣, ៣៦
លោកយេស៊ូមិនអាចរៀបចំឲ្យអ្វីៗទាំងអស់នេះកើតឡើងឡើយ។ ប៉ុន្តែ លោកយេស៊ូបានសម្រេចទំនាយទាំងនេះនិងទំនាយជាច្រើនឯទៀត ហើយនេះបង្ហាញថាព្រះពិតជាបានចាត់លោកឲ្យមកមែន។ *
ប៉ុន្តែ ហេតុអ្វីលោកយេស៊ូត្រូវរងទុក្ខនិងស្លាប់ដូច្នេះ?
▪ លោកយេស៊ូបានស្លាប់ដើម្បីដោះស្រាយការចោទប្រកាន់ដ៏សំខាន់ៗ លោកយេស៊ូបានដឹងអំពីរឿងសំខាន់ៗដែលបានកើតឡើងនៅក្នុងសួនច្បារអេដែន ដែលរឿងនេះទាក់ទងនឹងមនុស្សនិងបុគ្គលវិញ្ញាណទាំងឡាយ។ បុគ្គលវិញ្ញាណមួយរូបដែលបះបោរ បានធ្វើឲ្យអាដាមនិងអេវ៉ាសម្រេចចិត្តមិនស្ដាប់បង្គាប់ព្រះ។ ការមិនស្ដាប់បង្គាប់របស់គូប្ដីប្រពន្ធនេះនាំឲ្យមានការចោទប្រកាន់ទៅលើសិទ្ធិគ្រប់គ្រងរបស់ព្រះឬរបៀបដែលលោកគ្រប់គ្រង។ ការធ្វើខុសរបស់ពួកគេក៏បាននាំឲ្យមានការចោទប្រកាន់ថាបើមានការល្បួងកើតឡើង នោះគ្មានមនុស្សណាអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះទេ។—លោកុប្បត្តិ ៣:១-៦; យ៉ូប ២:១-៥
លោកយេស៊ូបានផ្ដល់ចម្លើយយ៉ាងត្រឹមត្រូវបំផុតចំពោះការចោទប្រកាន់ទាំងពីរនេះ ពោលគឺសិទ្ធិគ្រប់គ្រងរបស់ព្រះយេហូវ៉ានិងចិត្តស្មោះគ្រប់លក្ខណៈរបស់មនុស្សជាតិ។ ដោយសារការស្ដាប់បង្គាប់យ៉ាងល្អឥតភីលីព ២:៨) លោកយេស៊ូក៏បានបង្ហាញភ័ស្តុតាងថា មនុស្សល្អឥតខ្ចោះអាចរក្សាចិត្តស្មោះគ្រប់លក្ខណៈចំពោះព្រះយេហូវ៉ាបានយ៉ាងល្អឥតខ្ចោះ សូម្បីតែមានទុក្ខលំបាកខ្លាំងបំផុតក៏ដោយ។
ខ្ចោះរបស់លោក«រហូតដល់ត្រូវស្លាប់ . . . លើបង្គោលទារុណកម្ម» នោះលោកបានគាំទ្រសិទ្ធិគ្រប់គ្រងរបស់ព្រះ។ (▪ លោកយេស៊ូបានស្លាប់ដើម្បីលោះមនុស្សជាតិ អេសាយដែលជាអ្នកប្រកាសទំនាយបានទាយទុកថា ការរងទុក្ខនិងការស្លាប់របស់មេស្ស៊ីដែលបានត្រូវសន្យា នឹងជម្រះភាពខុសឆ្គងរបស់មនុស្សជាតិ។ (អេសាយ ៥៣:៥, ១០) លោកយេស៊ូបានដឹងយ៉ាងច្បាស់អំពីរឿងនេះ ហើយលោកស្ម័គ្រចិត្ត«ឲ្យជីវិតខ្លួនជាថ្លៃលោះមនុស្សជាច្រើន»។ (ម៉ាថាយ ២០:២៨) ការឲ្យជីវិតរបស់លោកទុកជាថ្លៃលោះបានបើកឱកាសឲ្យមនុស្សដែលមិនល្អឥតខ្ចោះមានចំណងមិត្តភាពដ៏ល្អជាមួយនឹងព្រះយេហូវ៉ា ថែមទាំងរំដោះពួកគេឲ្យរួចពីភាពខុសឆ្គងនិងសេចក្ដីស្លាប់ផងដែរ។ សេចក្ដីស្លាប់របស់លោកយេស៊ូបានបើកឱកាសឲ្យយើងអាចទទួលអ្វីដែលអាដាមនិងអេវ៉ាបានបាត់បង់ ពោលគឺលទ្ធភាពដើម្បីរស់ជារៀងរហូតក្នុងផែនដីជាសួនឧទ្យាន។ *—ការបើកបង្ហាញ ២១:៣, ៤
▪ តើលោកអ្នកអាចធ្វើអ្វី? នៅអត្ថបទបន្តបន្ទាប់គ្នាក្នុងទស្សនាវដ្ដីនេះ យើងបានពិនិត្យមើលអំពីអ្វីដែលគម្ពីររៀបរាប់អំពីលោកយេស៊ូ ដែលមានដូចជា តើលោកមកពីណា? តើលោកមានរបៀបរស់នៅបែបណា? និងហេតុអ្វីបានជាលោកស្លាប់? ការដឹងអំពីសេចក្ដីពិតទាំងនោះស្តីអំពីលោកយេស៊ូ នឹងជួយយើងឲ្យយល់ច្បាស់អំពីលោក។ មិនត្រឹមតែប៉ុណ្ណឹងទេ បើយើងប្រព្រឹត្តឲ្យសមស្របនឹងចំណេះទាំងនេះ នោះយើងអាចមានជីវិតដែលប្រសើរជាងនៅពេលឥឡូវនេះ ហើយទទួលជីវិតដែលគ្មានទីបញ្ចប់នៅពេលអនាគតផងដែរ។ ដើម្បីទទួលប្រយោជន៍បែបនោះ គម្ពីរប្រាប់យើងអំពីអ្វីដែលយើងត្រូវធ្វើ ដែលមានដូចតទៅនេះ:
▪ រៀនច្រើនថែមទៀតអំពីលោកយេស៊ូគ្រិស្តនិងតួនាទីដែលលោកមានក្នុងគោលបំណងរបស់ព្រះយេហូវ៉ា។—យ៉ូហាន ១៧:៣
▪ បង្ហាញជំនឿលើលោកយេស៊ូ ហើយមានរបៀបរស់នៅដែលបង្ហាញថា លោកអ្នកទទួលយកលោកជាអ្នកសង្គ្រោះ។—យ៉ូហាន ៣:៣៦; សកម្មភាព ៥:៣១
សាក្សីព្រះយេហូវ៉ានឹងរីករាយជួយលោកអ្នកក្នុងការរៀនថែមទៀតអំពី«បុត្រតែមួយ»របស់ព្រះ ពោលគឺលោកយេស៊ូគ្រិស្ត ដែលតាមរយៈលោកយើងអាចទទួលអំណោយជា«ជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៣:១៦
[កំណត់សម្គាល់]
^ វគ្គ 5 លោកយេស៊ូច្រើនតែរៀបរាប់អំពីខ្លួនលោកថាជា«កូនមនុស្ស»។ (ម៉ាថាយ ៨:២០) ពាក្យនេះមិនគ្រាន់តែបង្ហាញថាលោកជាមនុស្សពេញលក្ខណៈប៉ុណ្ណោះទេ តែក៏បង្ហាញថាលោកជា«កូនមនុស្ស»ដែលបានទាយទុកក្នុងគម្ពីរដែរ។—ដានីយ៉ែល ៧:១៣, ១៤; ព.ថ.
^ វគ្គ 13 ដើម្បីទទួលព័ត៌មានបន្ថែមអំពីទំនាយដែលបានសម្រេចស្តីអំពីលោកយេស៊ូ សូមមើលការពន្យល់បន្ថែមដែលមានចំណងជើង«ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក» ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
^ វគ្គ 17 ដើម្បីទទួលព័ត៌មានបន្ថែមអំពីតម្លៃនៃមរណភាពរបស់លោកយេស៊ូ សូមមើលជំពូកទី៥ ដែលមានចំណងជើង«តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ» ក្នុងសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?