ចម្រៀងលេខ១៣០
យើងត្រូវចេះអភ័យទោស
-
១. ព្រះយេហូវ៉ាលោកបាន
រៀបចំតាមរយៈបុត្រា
អភ័យទោសឲ្យភាពខុសឆ្គងយើង
យកក្ដីស្លាប់ចេញពីលោកា
បើយើងបានប្រែចិត្តដោយស្មោះសរ
លោកអភ័យឲ្យយើងគ្រប់ប្រាណ
ហើយដោយសារថ្លៃលោះរបស់គ្រិស្ត
ព្រះអភ័យទោសឲ្យមិនខាន។
-
២. ពេលយើងប្រព្រឹត្តដូចព្រះ
យើងក៏ទទួលក្ដីមេត្តា
យើងអភ័យទោសគ្នាឥតទើសទាល់
ហើយក៏យល់អារម្មណ៍ចិន្ដា
ដោយទ្រាំទ្រគ្នាទៅវិញទៅមក
បោះបង់ចោលការខឹងប្រេះឆា
ដោយរាប់អានគ្នាទៅវិញទៅមក
បង្ហាញក្ដីស្រឡាញ់ថ្លៃថ្លា។
-
៣. យើងគ្រប់គ្នាត្រូវបណ្ដុះ
សេចក្ដីមេត្តាករុណា
នេះនឹងជួយកុំឲ្យយើងអន់ចិត្ត
មិនចងគំនុំក្នុងចិន្ដា
ពេលយើងធ្វើតាមព្រះយេហូវ៉ា
ដែលស្រឡាញ់យើងខ្លាំងពេកក្រៃ
យើងនឹងចេះអភ័យទោសស្មោះពិត
តាមគំរូព្រះរៀងរាល់ថ្ងៃ៕
(សូមពិនិត្យបន្ថែម ម៉ាថ. ៦:១២; អេភ. ៤:៣២; កូឡ. ៣:១៣)