ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់
សូមស្វាគមន៍!
គេហទំព័រនេះបានត្រូវបង្កើតឡើងដើម្បីជួយលោកអ្នកឲ្យរៀនថែមទៀតអំពីព្រះ គម្ពីរ និងសាក្សីព្រះយេហូវ៉ា។ លោកអ្នកអាចអាន មើល និងថតចម្លងព័ត៌មានដែលលោកអ្នកចាប់អារម្មណ៍។ យើងក៏ចង់ឲ្យមនុស្សឯទៀតទទួលប្រយោជន៍ពីគេហទំព័ររបស់យើងដែរ តែសូមកុំយកព័ត៌មានក្នុងគេហទំព័រនេះ ទៅដាក់ក្នុងគេហទំព័រ ឬកម្មវិធីណាផ្សេងទៀតឡើយ។ លោកអ្នកអាចចែករំលែកអ្វីដែលលោកអ្នកបានរៀន ដោយប្រាប់អ្នកឯទៀតអំពីគេហទំព័រនេះដូចដែលបានបញ្ជាក់ក្នុងល័ក្ខខ័ណ្ឌចំពោះការប្រើប្រាស់ខាងក្រោមនេះ។
រក្សាសិទ្ធិ
© ២០២៤រក្សាសិទ្ធិគ្រប់យ៉ាងដោយ Watch Tower Bible and Tract Society of Pennsylvania។
គេហទំព័រនេះបានត្រូវផ្សាយនិងរក្សាដោយ Watchtower Bible and Tract Society of New York, Inc. («Watchtower»)។ បើគ្មានការបញ្ជាក់ផ្សេងទៀតទេ នោះព័ត៌មានទាំងអស់ក្នុងគេហទំព័រនេះជាកម្មសិទ្ធិបញ្ញារបស់ Watch Tower Bible and Tract Society of Pennsylvania («Watch Tower»)។
សញ្ញាផលិតកម្ម
កម្មវិធីAdobe និងកម្មវិធីAcrobat ព្រមទាំងរូបដែលជាតំណាងកម្មវិធីទាំងនោះ គឺជាសញ្ញាផលិតកម្មនៃក្រុមហ៊ុនAdobe Systems Incorporated។ Apple iTunes និងiPod គឺជាសញ្ញាផលិតកម្មនៃក្រុមហ៊ុនApple Inc។ កម្មវិធីMicrosoft និងរូបដែលជាតំណាងកម្មវិធីនោះ ព្រមទាំងឈ្មោះរបស់កម្មវិធីMicrosoft software និងផលិតផលរបស់កម្មវិធីនោះ រួមបញ្ចូលទាំងកម្មវិធីMicrosoft Office និងកម្មវិធីMicrosoft Office 365 សុទ្ធតែជាសញ្ញាផលិតកម្មរបស់Microsoft Inc។ ចំណែកឯAndroid គឺជាសញ្ញាផលិតកម្មរបស់Google LLC។ Android robot បានត្រូវផលិតឡើងវិញ ឬកែសម្រួលពីការបង្កើតនិងចែកចាយដោយ Google ហើយបានទទួលការអនុញ្ញាតឲ្យប្រើប្រាស់តាមល័ក្ខខ័ណ្ឌក្នុងអាជ្ញាប័ណ្ណ Commons 3.0 (https://creativecommons.org/licenses/by/3.0/us/)។ ក្រៅពីសញ្ញាផលិតកម្មដែលរៀបរាប់ខាងលើ គ្រប់សញ្ញាផលិតកម្មទាំងអស់ និងសញ្ញាផលិតកម្មដែលបានចុះបញ្ជី គឺជាកម្មសិទ្ធិរបស់ផលិតកម្មឬក្រុមហ៊ុននោះ។
ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់និងការអនុញ្ញាតឲ្យប្រើប្រាស់គេហទំព័រ
ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ទាំងនេះគឺដើម្បីគ្រប់គ្រងអ្នកដែលប្រើប្រាស់គេហទំព័រនេះ។ ពេលដែលលោកអ្នកប្រើគេហទំព័រនេះ មានន័យថាលោកអ្នកទទួលយកល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ និងល័ក្ខខ័ណ្ឌថែមផ្សេងៗទៀត (ដោយប្រមូលផ្ដុំ«ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់») ដែលមាននៅក្នុងគេហទំព័រនេះ។ បើលោកអ្នកមិនយល់ស្របនឹងល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ ឬផ្នែកណាមួយនៃល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់នេះទេ លោកអ្នកមិនត្រូវប្រើគេហទំព័រនេះឡើយ។
តើលោកអ្នកអាចប្រើគេហទំព័រនេះតាមរបៀបត្រឹមត្រូវយ៉ាងដូចម្ដេច? ដូចបានបញ្ជាក់ក្នុងបម្រាមនៅខាងក្រោមនិងក្នុងល័ក្ខខ័ណ្ឌចំពោះការប្រើប្រាស់ លោកអ្នកអាច៖
-
មើល ថតចម្លង និងបោះពុម្ពគំនូរដែលបានត្រូវរក្សាសិទ្ធិដោយWatch Tower រួមទាំងសៀវភៅជាអេឡិចត្រូនិក ចម្រៀង រូបភាព អត្ថបទ ឬវីដេអូពីគេហទំព័រនេះសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន តែមិនមែនសម្រាប់ធ្វើពាណិជ្ជកម្មឡើយ។
-
ចែករំលែកអាសយដ្ឋានភ្ជាប់ ឬឯកសារជាអេឡិចត្រូនិកដែលបានថតចម្លង ឬជាវីដេអូ ឬឯកសារជាសំឡេងក្នុងគេហទំព័រនេះ។
លោកអ្នកមិនអាច៖
-
បង្ហោះរូបភាព សៀវភៅជាអេឡិចត្រូនិក សញ្ញាផលិតកម្ម ភ្លេង វីដេអូ រូបថត ឬអត្ថបទពីគេហទំព័រនេះទៅដាក់បញ្ចូលក្នុងប្រព័ន្ធណាផ្សេងទៀតឡើយ (ដូចជាគេហទំព័រផ្សេងៗ គេហទំព័រសម្រាប់ចែកចាយព័ត៌មាននិងវីដេអូ ឬគេហទំព័រសម្រាប់ទាក់ទងគ្នាជាដើម)។
-
ចែកចាយរូបភាព រូបគំនូរ សៀវភៅជាអេឡិចត្រូនិក សញ្ញាផលិតកម្ម ភ្លេង រូបថត អត្ថបទ ឬវីដេអូពីគេហទំព័រនេះ ឬកម្មវិធីណាមួយ (រួមបញ្ចូលការបញ្ជូនទិន្នន័យទៅក្នុងserverមួយទៀតដើម្បីបើកកម្មវិធីsoftware)។
-
ផលិតឡើងវិញ ធ្វើតាមគំរូ ថតចម្លង ឬលួចយករូបភាព រូបគំនូរ ឯកសារជាអេឡិចត្រូនិក សញ្ញាផលិតកម្ម ភ្លេង រូបថត អត្ថបទ ឬវីដេអូពីគេហទំព័រនេះដើម្បីធ្វើពាណិជ្ជកម្ម ឬដើម្បីបានកម្រៃ (ទោះជាទទួលឬមិនទទួលកម្រៃក្ដី)។
-
បង្កើតឡើងដើម្បីចែកចាយឧបករណ៍ឬកម្មវិធីsoftware ឬបច្ចេកទេសផ្សេងៗ ដែលប្រមូល ថតចម្លង ទាញយកឬបំបែកទិន្នន័យ HTML រូបភាព ឬទាញយកអត្ថបទពីគេហទំព័រនេះ។ (តែមិនហាមឃាត់ចំពោះការចែកចាយព័ត៌មានដោយឥតគិតថ្លៃ ដែលបានត្រូវរៀបចំឡើងដើម្បីថតចម្លងឯកសារជាអេឡិចត្រូនិក ដូចជាEPUB PDF MP3 និងMP4 ពីកន្លែងដែលផ្ដល់ជូនទូទៅក្នុងគេហទំព័រនេះ)។
-
លោកអ្នកមិនអាចប្រើគេហទំព័រឬសេវាផ្សេងៗក្នុងគេហទំព័រនេះតាមរបៀបដែលមិនត្រឹមត្រូវបានឡើយ ដូចជាចូលទៅបង្អាក់ ឬរារាំងដល់ដំណើរការគេហទំព័រ ឬប្រើសេវាផ្សេងៗក្នុងគេហទំព័រនេះតាមវិធីឯទៀតក្រៅពីអ្វីដែលបានត្រូវអនុញ្ញាត។
-
លោកអ្នកមិនអាចប្រើគេហទំព័រនេះតាមរបៀបណាមួយដែលធ្វើឲ្យ ឬដែលអាចបណ្ដាលឲ្យប្រព័ន្ធ ឬគេហទំព័រនេះលែងដំណើរការ ឬបញ្ចូលកម្មវិធីដែលរារាំងមនុស្សមិនឲ្យចូលមើលគេហទំព័រនេះ។ លោកអ្នកក៏មិនអាចប្រើគេហទំព័រនេះតាមវិធីដែលមិនស្របច្បាប់ បោកបញ្ឆោត បង្កគ្រោះថ្នាក់ ឬធ្វើឲ្យអ្នកឯទៀតបង់ប្រយោជន៍ ឬចូលរួមសកម្មភាពណាក៏ដោយដែលមិនស្របច្បាប់។
-
ប្រើគេហទំព័រនេះ ឬរូបភាពណាមួយ ឯកសារជាអេឡិចត្រូនិក សញ្ញាផលិតកម្ម ភ្លេង រូបថត អត្ថបទ ឬវីដេអូក្នុងគោលបំណងដើម្បីផ្សាយពាណិជ្ជកម្ម។
-
គេហទំព័រនេះប្រើសេវាកម្មរបស់Google Maps ជាភាគីទី៣ ដែលយើងមិនអាចគ្រប់គ្រងបានទេ។ ពេលលោកអ្នកប្រើGoogle Maps លើគេហទំព័រនេះ លោកអ្នកក៏នៅក្រោមច្បាប់ប្រើប្រាស់របស់Google Maps/Google Earth Additional Terms of Serviceដែរ។ គេមិនប្រាប់យើងអំពីការដាក់ព័ត៌មានថ្មីៗទៅក្នុងល័ក្ខខ័ណ្ឌនៃការប្រើសេវាកម្មទេ ដូច្នេះសូមលោកអ្នកមើលល័ក្ខខ័ណ្ឌទាំងនោះដោយខ្លួនឯងមុនប្រើប្រាស់សេវាកម្មGoogle Maps។ សូមកុំប្រើសេវាកម្មGoogle Maps បើលោកអ្នកមិនយល់ព្រមនឹងល័ក្ខខ័ណ្ឌនៃការប្រើសេវាកម្មនេះ។ Google Mapsនឹងមិនផ្ញើព័ត៌មានរបស់អ្នកប្រើប្រាស់ទៅគេហទំព័រនេះទេ។
ព័ត៌មានវេជ្ជសាស្ត្រ
បញ្ជីអត្ថបទនៃព័ត៌មានវេជ្ជសាស្ត្រក្នុងគេហទំព័រនេះ («ព័ត៌មានវេជ្ជសាស្ត្រ») ទុកជាការជូនព័ត៌មានប៉ុណ្ណោះ ហើយមិនមែនជាការជូនឱវាទខាងវេជ្ជសាស្ត្រ ឬផ្ដល់យោបល់ជំនួសគ្រូពេទ្យ ផ្ដល់ការវិនិច្ឆ័យរោគ ឬផ្ដល់ការព្យាបាលឡើយ។ ព័ត៌មានវេជ្ជសាស្ត្រនេះមិនផ្ដល់ការណែនាំ ឬគាំទ្រយោបល់ ឬវិធីសាស្ត្រជាក់លាក់ណាមួយ ឬណែនាំឲ្យទៅគ្រូពេទ្យណាម្នាក់ ឬឲ្យប្រើផលិតផល ឬផ្ដល់ការព្យាបាល ឬគាំទ្រព័ត៌មានផ្សេងទៀតដែលប្រហែលជាបានត្រូវលើកឡើងក្នុងព័ត៌មានវេជ្ជសាស្ត្រនេះទេ។
បើលោកអ្នកមានសំណួរអំពីថ្នាំឬវិធីព្យាបាល លោកអ្នកគួរស្វែងរកដំបូន្មានពីគ្រូពេទ្យ ឬពីកន្លែងព្យាបាលដែលមានលិខិតបញ្ជាក់ត្រឹមត្រូវ។
គេហទំព័រនេះព្យាយាមរក្សាទុកព័ត៌មានត្រឹមត្រូវ និងថ្មីបំផុតក្នុងព័ត៌មានវេជ្ជសាស្ត្រ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានដែលលោកអ្នកបានទទួលពីព័ត៌មានវេជ្ជសាស្ត្រ គ្រាន់តែជាការផ្ដល់ដំណឹង«តាមសភាពដើម»ប៉ុណ្ណោះ គឺគេហទំព័រនេះមិនកែសម្រួលឬបន្ថែមបន្ថយអ្វីលើព័ត៌មានទាំងនោះឡើយ។ គេហទំព័រនេះបដិសេធរាល់ការបញ្ជាក់ ឬការធានាដែលទាក់ទងនឹងព័ត៌មានវេជ្ជសាស្ត្រ រួមទាំងការមិនធានាខាងផ្នែកសុខភាព ឬការធ្វើពាណិជ្ជកម្មឡើយ។ គេហទំព័រនេះមិនធានាថាអ្វីដែលមាននៅក្នុងព័ត៌មានវេជ្ជសាស្ត្រនេះអាចទុកចិត្តបាន ត្រឹមត្រូវ ទាន់សម័យ មានប្រយោជន៍ ឬមានលក្ខណៈពេញលេញឡើយ។ គេហទំព័រនេះមិនទទួលខុសត្រូវចំពោះកំហុស ឬការខ្វះព័ត៌មាននៅក្នុងនោះឡើយ។ បើលោកអ្នកប្រើព័ត៌មានណាមួយក្នុងព័ត៌មានវេជ្ជសាស្ត្រនេះ លោកអ្នកត្រូវទទួលខុសត្រូវដោយខ្លួនឯង។ គេហទំព័រនេះមិនទទួលខុសត្រូវចំពោះការខូចខាត ឬការទាមទារសំណងណាមួយ (រួមទាំងការខូចខាតបន្តិចបន្តួច ការខូចខាតដែលកើតឡើងដោយចៃដន្យ ការរងរបួស ការស្លាប់ ការបាត់បង់ប្រយោជន៍ ការបាត់ទិន្នន័យ ឬការអាក់ខានដល់ការរកស៊ីជាដើម) ដែលបណ្ដាលមកពីការប្រើប្រាស់ព័ត៌មានវេជ្ជសាស្ត្រនេះទេ ទោះជាមានការទាមទារ ឬការខូចខាតដែលផ្អែកលើការធានា ឬកិច្ចសន្យារបស់លោកអ្នកជាមួយភាគីផ្សេង កំហុសរបស់លោកអ្នក ឬផ្អែកលើច្បាប់ផ្សេងឯទៀតក៏ដោយ។ ទោះជាគេហទំព័រនេះប្រាប់ឬមិនប្រាប់អំពីការខូចខាតឬបញ្ហាដែលអាចកើតឡើងក៏ដោយ ក៏គេហទំព័រនេះមិនទទួលខុសត្រូវដែរ។
ការមិនធានានិងការមិនទទួលខុសត្រូវ
គេហទំព័រនេះនិងព័ត៌មានទាំងអស់ បញ្ជីអត្ថបទ ឯកសារ ឬសេវាកម្មឯទៀតដែលលោកអ្នកមើល គឺបានត្រូវផ្ដល់ដោយWatchtower«តាមសភាពដើម»ប៉ុណ្ណោះ។ Watchtowerមិនធ្វើជាតំណាង ឬធានាចំពោះព័ត៌មានណាឡើយ។
Watchtowerមិនធានាថាគេហទំព័រនេះគ្មានមេរោគ ឬគ្មានផលប៉ះពាល់នោះឡើយ។ Watchtowerមិនទទួលខុសត្រូវចំពោះការខូចខាតដែលអាចកើតឡើង ដោយសារការប្រើសេវាកម្ម ព័ត៌មាន បញ្ជីអត្ថបទ ឯកសារ ឬសេវាកម្មឯទៀតដែលមានក្នុងគេហទំព័រនេះ ទោះជាផលអាក្រក់ឬការខូចខាតនោះកើតឡើងដោយចៃដន្យ ដោយប្រយោល ឬដោយផ្ទាល់ក្ដី (រួមបញ្ចូលការខាតបង់ប្រយោជន៍ផ្សេងៗ)។
ការបំពានលើល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់
Watchtowerរក្សាសិទ្ធិក្រោមល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់។ បើលោកអ្នកល្មើសល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ទោះជាតាមរបៀបណាក៏ដោយ Watchtowerអាចចាត់វិធានការដែលWatchtowerគិតថាសមទៅនឹងការបំពាននេះ ដូចជាផ្អាកឬបញ្ឈប់មិនឲ្យប្រើគេហទំព័រនេះទៀត ឬទប់ស្កាត់កុំព្យូទ័រផ្សេងៗដែលលោកអ្នកកំពុងប្រើមិនឲ្យមើលគេហទំព័រនេះឡើយ ព្រមទាំងទាក់ទងក្រុមហ៊ុនប្រព័ន្ធអ៊ីនធឺណិតដើម្បីស្នើសុំឲ្យហាមឃាត់លោកអ្នកមិនឲ្យប្រើគេហទំព័រនេះទៀត ឬក៏ប្ដឹងទៅតុលាការ។
ការកែប្រែ
ម្ដងម្កាល Watchtowerអាចផ្លាស់ប្ដូរល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់។ ការផ្លាស់ប្ដូរនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃដែលល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់បានត្រូវដាក់បញ្ចូលក្នុងគេហទំព័រនេះ។ សូមមើលទំព័រនេះជាទៀងទាត់ដើម្បីប្រាកដថាលោកអ្នកដឹងអំពីល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ថ្មី។
ច្បាប់និងដែនសមត្ថកិច្ច
ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់នេះបានត្រូវគ្រប់គ្រង និងបានត្រូវបកស្រាយផ្អែកតាមច្បាប់រដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក ទោះជាក្នុងករណីមានច្បាប់ប្រទាំងគ្នាក៏ដោយ។ បើមានការប្រព្រឹត្តល្មើសល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ នោះត្រូវអនុវត្តតាមច្បាប់នៅរដ្ឋញូវយ៉ក សហរដ្ឋអាម៉េរិក។
ល័ក្ខខ័ណ្ឌបម្រុង
ទោះជាតុលាការឃើញថាប្រការណាមួយនៃល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់នេះគឺមិនស្របច្បាប់ ឬគ្មានសុពលភាពក្ដី ប៉ុន្តែប្រការឯទៀតនៃល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់នៅតែមានប្រសិទ្ធិភាព។ កាលដែលWatchtowerមិនអនុវត្តច្បាប់ក្នុងល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់ទៅលើការល្មើសណាមួយ នេះមិនមានន័យថាWatchtowerលែងប្រើច្បាប់នោះទៀត ឬក៏គ្មានសិទ្ធិប្រើច្បាប់ទាំងនោះឡើយ។
កិច្ចព្រមព្រៀង
ល័ក្ខខ័ណ្ឌក្នុងការប្រើប្រាស់គេហទំព័រនេះ គឺជាកិច្ចព្រមព្រៀងរវាងលោកអ្នកនិង Watchtower។ កិច្ចព្រមព្រៀងនេះជំនួសកិច្ចព្រមព្រៀងមុនៗទាំងអស់ក្នុងការប្រើប្រាស់គេហទំព័រនេះ។