លោតទៅអត្ថបទ

ល័ក្ខខ័ណ្ឌ​ព័ត៌មាន​ផ្ទាល់​ខ្លួន

ល័ក្ខខ័ណ្ឌ​ព័ត៌មាន​ផ្ទាល់​ខ្លួន

គោរព​សិទ្ធិ​ផ្ទាល់​ខ្លួន

 ការ​ការ​ពារ​និង​គោរព​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក គឺ​សំខាន់​ចំពោះ​យើង។ ល័ក្ខខ័ណ្ឌ​នេះ​បញ្ជាក់​ថា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​យើង​បាន​ទទួល​ពី​លោក​អ្នក​និង​ព័ត៌មាន​ដែល​លោក​អ្នក​ផ្ដល់​ឲ្យ នឹង​ប្រើ​ក្នុង​គេហទំព័រ​របស់​យើង។ យើង​រក្សា​ទុក​ព័ត៌មាន​ខ្លះ​ៗ​ពេល​លោក​អ្នក​ចូល​គេហទំព័រ​យើង ហើយ​យើង​ទទួល​ស្គាល់​ថា​យើង​ត្រូវ​ការ​ពារ​សុវត្ថិភាព​ព័ត៌មាន​នោះ។ យើង​ក៏​ផ្ដល់​ដំណឹង​ដល់​លោក​អ្នក​ស្តី​អំពី​របៀប​ដែល​យើង​ប្រើ​ព័ត៌មាន​នោះ​ដែរ។ លោក​អ្នក​អាច​ជ្រើស​រើស​ស្តី​អំពី​ការ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន។ ពាក្យ​«​ព័ត៌មាន​ផ្ទាល់​ខ្លួន​»​ក្នុង​ល័ក្ខខ័ណ្ឌ​នេះ សំដៅ​ទៅ​លើ​ព័ត៌មាន​ដូច​ជា​ឈ្មោះ អាសយដ្ឋាន អ៊ី​ម៉ែល លេខ​ទូរស័ព្ទ ឬ​ព័ត៌មាន​ឯ​ទៀត​ដែល​អាច​ប្រើ​ដើម្បី​សម្គាល់​លោក​អ្នក។ លោក​អ្នក​មិន​ចាំ​បាច់​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដើម្បី​មើល​ទំព័រ​សាធារណៈ​ក្នុង​គេហទំព័រ​របស់​យើង​ទេ។ ពាក្យ​«​គេហទំព័រ​»​រួម​បញ្ចូល​គេហទំព័រ​នេះ និង​ទំព័រ​ផ្សេង​ទៀត​របស់​យើង ដូច​ជា កម្ម​វិធី​jw.org tv.pr2711.com stream.pr2711.com និង​wol.pr2711.com

បណ្ដុំ​ព័ត៌មាន

 គេហទំព័រ​នេះ​គឺ​ជា​កម្មសិទ្ធិ​របស់ Watchtower Bible and Tract Society of New York, Inc. (“Watchtower”) ដែល​ជា​សាជីវកម្ម​នៅ​រដ្ឋ​ញូវយ៉ក ដើម្បី​គាំ​ទ្រ​សកម្មភាព​របស់​សាក្សី​ព្រះ​យេហូវ៉ា​និង​ការ​អប់រំ​ពី​គម្ពីរ។ បើ​អ្នក​សម្រេច​ចិត្ត​បើក​គណនី ធ្វើ​វិភាគទាន ស្នើ​សុំ​រៀន​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ ឬ​ធ្វើ​អ្វី​ណា​ក៏​ដោយ​ដែល​ទាក់​ទង​នឹង​ការ​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន លោក​អ្នក​យល់​ព្រម​ចំពោះ​ល័ក្ខខ័ណ្ឌ​នេះ ហើយ​យល់​ព្រម​ឲ្យ​យើង​រក្សា​ទុក​ព័ត៌មាន​ក្នុង​កុំព្យូទ័រ​ដែល​នៅ​សហរដ្ឋ​អាម៉េរិក ថែម​ទាំង​ព្រម​ឲ្យ​យើង​ប្រមូល​យក​មក​ពិនិត្យ​មើល បញ្ជូន និង​រក្សា​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ដោយ​សមាគម​ប៉ម​យាម និង​អង្គ​ការ​ដែល​សហការ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេង​ៗ។ អង្គ​ការ​សាសនា​នេះ​មាន​ស្ថាប័ន​នៅ​ទូ​ទាំង​ពិភព​លោក ដូច្នេះ យើង​អាច​បញ្ជូន​ព័ត៌មាន​នោះ​ទៅ​ស្ថាប័ន​ផ្សេង​ៗ ដូច​ជា​ក្រុម​ជំនុំ ការិយាល័យ​សាខា និង​អង្គ​ការ​ដែល​សហការ​ជា​មួយ​សាក្សី​ព្រះ​យេហូវ៉ា។

បណ្ដុំ​ព័ត៌មាន​នឹង​មាន​ការ​ផ្លាស់​ប្ដូរ​អាស្រ័យ​ទៅ​លើ​ការ​ប្រើ​ប្រាស់​របស់​លោក​អ្នក​នៅ​ក្នុង​គេហទំព័រ។ ជា​ឧទាហរណ៍ បើ​លោក​អ្នក​ធ្វើ​វិភាគទាន​ទៅ​ស្ថាប័ន​ស្រប​ច្បាប់​ណា​មួយ​ក្នុង​ប្រទេស​មួយ នោះ​ឈ្មោះ​និង​ព័ត៌មាន​ទំនាក់​ទំនង​របស់​លោក​អ្នក​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ស្ថាប័ន​ស្រប​ច្បាប់​នោះ ដូច​ដែល​បាន​បញ្ជាក់​ប្រាប់​លោក​អ្នក​នៅ​ពេល​ធ្វើ​វិភាគទាន។ ឧទាហរណ៍​មួយ​ទៀត បើ​លោក​អ្នក​ស្នើ​សុំ​រៀន​គម្ពីរ នោះ​ឈ្មោះ​និង​ព័ត៌មាន​ទំនាក់​ទំនង​របស់​លោក​អ្នក​នឹង​ត្រូវ​ផ្ដល់​ឲ្យ​ការិយាល័យ​សាខា​និង​ក្រុម​ជំនុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​តំបន់​លោក​អ្នក ដើម្បី​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​លោក​អ្នក។

ដើម្បី​ជួយ​លោក​អ្នក បើ​ប្រទេស​ដែល​អ្នក​រស់​នៅ​មាន​ច្បាប់​ការ​ពារ​ព័ត៌មាន លោក​អ្នក​អាច​ស្វែង​រក​ព័ត៌មាន​ថែម​ទៀត​សម្រាប់​ប្រទេស​ដែល​អ្នក​រស់​នៅ ក្នុង​ទំព័រការ​ទាក់​ទង​ដើម្បី​ការ​ពារ​ព័ត៌មាន

សុវត្ថិភាព​និង​រក្សា​ការ​សម្ងាត់

 យើង​ចាត់​ទុក​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ជា​អ្វី​ដែល​សំខាន់​ណាស់។ យើង​មាន​បច្ចេកវិទ្យា​ថ្មី​បំផុត​ដើម្បី​រក្សា​សុវត្ថិភាព​និង​ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក គឺ​ការ​ពារ​ពី អ្នក​ដែល​គ្មាន​សិទ្ធិ​ប្រើ​ប្រាស់ ប្រើ​ប្រាស់​ព័ត៌មាន​ខុស ឬ​ការ​ចែក​រំលែក​ព័ត៌មាន ការ​កែ​សម្រួល​ព័ត៌មាន​ដែល​គ្មាន​សិទ្ធិ និង​ពី​ការ​បាត់​បង់​ព័ត៌មាន។ អ្នក​ប្រើ​ប្រាស់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក និង​ភាគី​ទី៣​ដែល​ប្រើ​ព័ត៌មាន​នោះ បាន​តម្រូវ​ឲ្យ​គោរព​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក។ យើង​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​រហូត​ដល់​ពេល​គោល​បំណង​នោះ​សម្រេច ឬ​ក៏​អាស្រ័យ​ទៅ​លើ​ច្បាប់​ស្តី​អំពី​ការ​រក្សា​ទុក​ព័ត៌មាន។

យើង​ការ​ពារ​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​ក្នុង​អំឡុង​ពេល​ដែល​បញ្ជូន​ព័ត៌មាន​ដោយ​ប្រើ​កម្ម​វិធី​កុំព្យូទ័រ​ដូច​ជា Transport Layer Security (TLS)។ យើង​ប្រើ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​មាន​វិធី​ការ​ពារ​ពី​អ្នក​ដែល​គ្មាន​សិទ្ធិ។ កុំព្យូទ័រ​ទាំង​នេះ​ស្ថិត​នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​ខ្លាំង ដើម្បី​ការ​ពារ​ព័ត៌មាន​ដែល​យើង​ទទួល។ ប្រព័ន្ធ​សុវត្ថិភាព​មាន​ស្តង់ដារ​ខ្ពស់​ដើម្បី​ការ​ពារ​ពី​អ្នក​ដែល​គ្មាន​សិទ្ធិ​ប្រើ​ប្រាស់។

អ្នក​មិន​ទាន់​គ្រប់​អាយុ​តាម​ច្បាប់

 បើ​លោក​អ្នក​មិន​ទាន់​គ្រប់​អាយុ​តាម​ច្បាប់​ប្រទេស​ដែល​លោក​អ្នក​ប្រើ​គេហទំព័រ​របស់​យើង ហើយ​ចង់​ផ្ដល់​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​លោក​អ្នក​តាម​គេហទំព័រ​របស់​យើង លោក​អ្នក​ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ឪ​ពុក​ម្ដាយ​ឬ​អាណាព្យាបាល។ បើ​លោក​អ្នក​ជា​ឪ​ពុក ម្ដាយ ឬ​អាណាព្យាបាល ហើយ​អនុញ្ញាត​ឲ្យ​អ្នក​ដែល​មិន​ទាន់​គ្រប់​អាយុ​តាម​ច្បាប់​ផ្ដល់​ព័ត៌មាន​ផ្ទាល់​តាម​គេហទំព័រ​នេះ លោក​អ្នក​បាន​យល់​ព្រម​តាម​ល័ក្ខខ័ណ្ឌ​នេះ។

ភាគី​ទី៣​ដែល​ផ្ដល់​សេវា​កម្ម

 ក្នុង​ករណី​ខ្លះ គេហទំព័រ​នេះ​មិន​មាន​កន្លែង​ចុច​ភ្ជាប់​ទៅ​គេហទំព័រ​របស់​ភាគី​ទី៣​ដែល​ផ្ដល់​សេវា​កម្ម​ជំនួស​យើង​ទេ (​ជា​ឧទាហរណ៍ ការ​បំពេញ​ពាក្យ​តាម​អ៊ីនធឺណិត​)។ លោក​អ្នក​នឹង​ដឹង​ថា​កំពុង​ចូល​គេហទំព័រ​របស់​ភាគី​ទី៣​ដោយ​សារ​ទំព័រ​នឹង​បង្ហាញ​លក្ខណៈ​ខុស​គ្នា ហើយ​អាសយដ្ឋាន​សម្រាប់​បើក​គេហទំព័រ​នោះ​នឹង​ផ្លាស់​ប្ដូរ។ ពេល​យើង​ជ្រើស​រើស​ភាគី​ទី៣​ដែល​ផ្ដល់​សេវា​កម្ម​ជំនួស​យើង អង្គ​ការ​យើង​នៅ​តែ​បន្ត​ពិនិត្យ​មើល​ល័ក្ខខ័ណ្ឌ​របស់​ពួក​គេ​ស្តី​អំពី​ការ​រក្សា​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដើម្បី​ដឹង​ច្បាស់​ថា​ពួក​គេ​មាន​ល័ក្ខខ័ណ្ឌ​ដូច​យើង។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​មិន​អាច​កាន់​កាប់​លើ​កម្ម​វិធី ល័ក្ខខ័ណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់ ល័ក្ខខ័ណ្ឌ​ព័ត៌មាន​ផ្ទាល់​ខ្លួន និង​ល័ក្ខខ័ណ្ឌ​ទូ​ទៅ ដែល​ភាគី​ទី៣​បាន​ផ្ដល់​សេវា​កម្ម​ឲ្យ​យើង​ទេ។ ដោយ​ហេតុ​នេះ ពេល​លោក​អ្នក​ប្រើ​ប្រាស់​កម្ម​វិធី​និង​សេវា​កម្ម​លើ​គេហទំព័រ​នេះ លោក​អ្នក​ត្រូវ​គោរព​តាម​ច្បាប់​ថ្មី​ៗ និង​ល័ក្ខខ័ណ្ឌ​ទូ​ទៅ​ដែល​កំណត់​ដោយ​ភាគី​ទី៣។ ភាគី​ទី៣​មិន​ប្រាប់​យើង​អំពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​ៗ​ទេ ដូច្នេះ​សូម​លោក​អ្នក​ពិនិត្យ​មើល​ល័ក្ខខ័ណ្ឌ​ទាំង​នោះ​មុន​នឹង​ប្រើ​ប្រាស់។ បើ​លោក​អ្នក​មាន​សំណួរ​អំពី​ល័ក្ខខ័ណ្ឌ​ឬ​គោល​ការណ៍​របស់​ភាគី​ទី៣ សូម​មើល​ល័ក្ខខ័ណ្ឌ​ក្នុង​គេហទំព័រ​របស់​ពួក​គេ។

ពេល​លោក​អ្នក​ប្រើ​សេវា​កម្ម​ផែន​ទី​ហ្គោហ្គល(​Google Maps​)លើ​គេហទំព័រ​នេះ លោក​អ្នក​ត្រូវ​គោរព​តាម​ល័ក្ខខ័ណ្ឌ​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដែល​ថ្មី​បំផុត​របស់​ហ្គោហ្គល(​Google Privacy Policy​)។ ហ្គោហ្គល​ជា​ភាគី​ទី៣​ដែល​ជា​អ្នក​ផ្ដល់​សេវា​កម្ម​លើ​កម្ម​វិធី និង​ល័ក្ខខ័ណ្ឌ​ក្នុង​ការ​ប្រើ​ប្រាស់ ដូច្នេះ​យើង​មិន​អាច​កាន់​កាប់​បាន​ទេ។ ដោយ​ហេតុ​នេះ ពេល​លោក​អ្នក​ប្រើ​ប្រាស់​សេវា​កម្ម​ផែន​ទី​ហ្គោហ្គល​លើ​គេហទំព័រ​នេះ លោក​អ្នក​ត្រូវ​គោរព​តាម​ច្បាប់​ថ្មី​ៗ​របស់ Google Maps/Google Earth Additional Terms of Service។ ភាគី​ទី៣​មិន​ប្រាប់​យើង​អំពី​ការ​ផ្លាស់​ប្ដូរ​ថ្មី​ៗ​ទេ ដូច្នេះ​មុន​នឹង​ប្រើ​ប្រាស់ សូម​លោក​អ្នក​ពិនិត្យ​មើល​ល័ក្ខខ័ណ្ឌ​សេវា​កម្ម​ផែន​ទី​ហ្គោហ្គល​ជា​មុន​សិន។

ព័ត៌មាន​អំពី​ការ​ផ្លាស់​ប្ដូរ​ល័ក្ខខ័ណ្ឌ​នេះ

 យើង​តែង​តែ​កែ​សម្រួល​និង​បន្ថែម​របៀប​ប្រើ​គេហទំព័រ​នេះ។ ដោយ​សារ​មាន​ការ​ផ្លាស់​ប្ដូរ​ខាង​របៀប​ប្រើ​ប្រាស់ ខាង​ច្បាប់ និង​ខាង​បច្ចេកវិទ្យា ល័ក្ខខ័ណ្ឌ​ដែល​រក្សា​ព័ត៌មាន​របស់​យើង​ក៏​អាច​ផ្លាស់​ប្ដូរ​ដែរ។ ពេល​យើង​ត្រូវ​ផ្លាស់​ប្ដូរ​ល័ក្ខខ័ណ្ឌ​របស់​យើង យើង​នឹង​ជូន​ព័ត៌មាន​នៅ​ទំព័រ​នេះ ដើម្បី​ឲ្យ​លោក​អ្នក​ដឹង។

ការ​ប្រើ​កម្ម​វិធី Active Script​in​g ឬ JavaScript

 កម្ម​វិធី​Script​in​g​ប្រើ​ដើម្បី​ជួយ​ឲ្យ​គេហទំព័រ​របស់​យើង​ស្រួល​ប្រើ។ កម្ម​វិធី​នេះ​ជួយ​លោក​អ្នក​ទទួល​ព័ត៌មាន​លឿន​ជាង។ Script​in​g​សម្រាប់​គេហទំព័រ​យើង​មិន​ប្រើ​សម្រាប់​ត​ម្លើ​ង​កម្ម​វិធី​ក្នុង​កុំព្យូទ័រ ឬ​ដើម្បី​ទាញ​យក​ព័ត៌មាន​ពី​លោក​អ្នក​ដោយ​គ្មាន​ការ​អនុញ្ញាត​ទេ។

ផ្នែក​ខ្លះ​នៃ​គេហទំព័រ​យើង​តម្រូវ​ឲ្យ​បើក​កម្ម​វិធី​Active Script​in​g ឬ JavaScript​ដើម្បី​ឲ្យ​គេហទំព័រ​ដំណើរ​ការ​ត្រឹម​ត្រូវ។ កម្ម​វិធី​បើក​អ៊ីនធឺណិត​ភាគ​ច្រើន​អនុញ្ញាត​ឲ្យ​លោក​អ្នក​បើក​ឬ​បិទ​Active Script​in​g ឬ JavaScript។ សូម​មើល​ការ​ណែនាំ​ក្នុង​កម្ម​វិធី​បើក​អ៊ីនធឺណិត​ដើម្បី​ស្គាល់​របៀប​បើក​Active Script​in​g ឬ JavaScript។