លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជឿថា មានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសាសនាពិតឬទេ?

តើសាក្សីព្រះយេហូវ៉ាជឿថា មានតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះដែលមានសាសនាពិតឬទេ?

 អ្នក​ណា​ក៏​ដោយ​ដែល​ពិត​ជា​ចង់​កាន់​សាសនា​ណា​មួយ គួរ​គិត​ថា​សាសនា​ដែល​ខ្លួន​បាន​ជ្រើស​រើស​គឺ​ជា​សាសនា​ដែល​ព្រះ​ពេញ​ចិត្ត។ បើ​ពួក​គេ​មិន​បាន​គិត​ដូច្នេះ​ទេ ពួក​គេ​ច្បាស់​ជា​មិន​ព្រម​កាន់​សាសនា​នោះ​ទេ មែន​ទេ?

 លោក​យេស៊ូ​គ្រិស្ត​មិន​បាន​យល់​ស្រប​នឹង​ទស្សនៈ​ថា សាសនា​ទាំង​អស់​គ្រាន់​តែ​ជា​ផ្លូវ​ផ្សេង​ៗ​ដែល​នាំ​ទៅ​ឯ​សេចក្ដី​សង្គ្រោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា៖«ផ្លូវ​ដែល​ទៅ​ឯ​ជីវិត នោះ​ចង្អៀត ក៏​មាន​ខ្លោង​ទ្វារ​តូច​ផង ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ»។ (ម៉ាថាយ ៧​:​១៤) សាក្សី​ព្រះ​យេហូវ៉ា​ជឿ​ថា​ពួក​គេ​បាន​រក​ផ្លូវ​នោះ​ឃើញ។ បើ​ពួក​គេ​មិន​បាន​ជឿ​ដូច្នេះ​ទេ នោះ​ពួក​គេ​នឹង​កាន់​សាសនា​ផ្សេង​វិញ។