ពិធីរំលឹកមរណភាពរបស់លោកយេស៊ូ
ថ្ងៃសៅរ៍ទី១២ ខែមេសា ឆ្នាំ២០២៥
រៀងរាល់ឆ្នាំ សាក្សីព្រះយេហូវ៉ាធ្វើពិធីរំលឹកមរណភាពរបស់លោកយេស៊ូតាមបង្គាប់របស់លោក ដែលថា៖«ចូរបន្តធ្វើដូច្នេះ ដើម្បីរំលឹកដល់ខ្ញុំ»។—លូកា ២២:១៩
យើងសូមអញ្ជើញលោកអ្នកចូលរួមពិធីនេះ។
លោកអ្នកប្រហែលជាឆ្ងល់ថា
តើពិធីនេះមានរយៈពេលប៉ុន្មាន?
ពិធីនេះមានរយៈពេលប្រហែលមួយម៉ោង។
តើធ្វើឡើងនៅកន្លែងណា?
សូមទាក់ទងសាក្សីព្រះយេហូវ៉ាដើម្បីដឹងទីតាំងដែលនៅក្បែរលោកអ្នក។
តើត្រូវបង់ប្រាក់ដើម្បីចូលរួមពិធីនេះឬទេ?
អត់ទេ។
តើមានការរៃអង្គាសប្រាក់ទេ?
អត់មានទេ។
តើគួរស្លៀកសម្លៀកបំពាក់បែបណា?
តាមពិត គ្មានសម្លៀកបំពាក់ពិសេសសម្រាប់ពិធីនេះទេ តែសាក្សីព្រះយេហូវ៉ាព្យាយាមធ្វើតាមដំបូន្មានក្នុងគម្ពីរស្ដីអំពីការស្លៀកពាក់បែបរមទមនិងថ្លៃថ្នូរ។ (ធីម៉ូថេទី១ ២:៩) លោកអ្នកមិនចាំបាច់ស្លៀកសម្លៀកបំពាក់ផ្លូវការឬថ្លៃៗឡើយ។
តើពិធីនេះធ្វើឡើងយ៉ាងដូចម្ដេច?
ពិធីនេះចាប់ផ្ដើមនិងបញ្ចប់ដោយច្រៀងចម្រៀង ហើយអ្នកចាស់ទុំម្នាក់ដែលជាសាក្សីព្រះយេហូវ៉ានឹងអធិដ្ឋាន។ រួចមក នឹងមានការថ្លែងសុន្ទរកថាអំពីសារៈសំខាន់នៃការស្លាប់របស់លោកយេស៊ូ ព្រមទាំងមានការបកស្រាយអំពីរបៀបដែលយើងអាចទទួលប្រយោជន៍ពីអ្វីដែលព្រះនិងលោកយេស៊ូគ្រិស្តបានធ្វើដើម្បីយើង។
សម្រាប់ព័ត៌មានបន្ថែម សូមមើលអត្ថបទដែលមានចំណងជើងថា«ហេតុអ្វីសាក្សីព្រះយេហូវ៉ាធ្វើពិធីអាហារល្ងាចរបស់លោកម្ចាស់ខុសពីរបៀបដែលសាសនាឯទៀតធ្វើ?»។
តើពិធីរំលឹកនាឆ្នាំខាងមុខធ្វើឡើងនៅពេលណា?
ឆ្នាំ២០២៥: ថ្ងៃសៅរ៍ទី១២ ខែមេសា
ឆ្នាំ២០២៦: ថ្ងៃព្រហស្បតិ៍ទី២ ខែមេសា